ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រ​ដល់​វិនិយោគិន​ និង​ធុរកិច្ចជន

2025/06/20 11:04:03 pm        545

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅ​ព្រឹក​ថ្ងៃ​នេះបានប្រកាសអញ្ជើញវិនិយោគិនដែលមានបំណងចង់វិនិយោគនៅកម្ពុជា និងបាន​បញ្ជាក់​ទៀត​ថា កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រដល់វិនិយោគិន និងធុរជន ដើម្បី​រីក​លូត​លាស់​ជាមួយគ្នាទៅថ្ងៃអនាគត។

ក្នុងឱកាសអញ្ញើញចូលរួមបើក វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ នៅព្រឹកថ្ងៃទី២០ ខែ​មិថុនា​ ឆ្នាំ២០២៥នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការរៀបចំ​វេទិកា​នា​ពេល​នេះ ពិតជាសបញ្ជាក់ឱ្យឃើញថា វិស័យឯកជនគឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល និង​ជា​កម្លាំងចលករដ៏សំខាន់ដែលរួមចំណែកដល់ការរីកលូតលាស់សង្គម សេដ្ឋកិច្ចជាតិ តាម​រយៈ​​ការបង្កើតឱកាសក្នុងការជួបជុំ ផ្គូរផ្គង ជំរុញការកសាងបណ្តាញទំនាក់ទំនង និងផ្តល់​កាលា​នុវត្ត​ភាព សម្រាប់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញ​ការ​វិនិយោគ​នៅ​កម្ពុជា​ថ្មីៗបន្ថែមទៀត ព្រមទាំងការកសាងភាពជាដៃគូ យុទ្ធសាស្រ្ត ការចែក​រំលែក​ចំណេះ​ដឹង​ និងបទពិសោធន៍ និងការគិតគូរដោះស្រាយបញ្ហាប្រឈមរួមគ្នា។

ជាមួយនេះ ឯកឧត្តម វង្សី វិស្សុត បានស្នើវិនិយោគិន និងធុរជន​ទាំង​អស់​ទុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងនិងក្រៅប្រទេស ខណៈ​ដែល​ប្រមុខ​ថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលទាំងមូលខិតខំប្រឹងប្រែងណាស់ ធ្វើយ៉ាងណា​ធានា​និរន្តរភាព​នៃ​សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក៏ដូចជាធានាបរិយាកាសធុរកិច្ច ដែលមាន​ភាព​អនុ​គ្រោះសម្រាប់ធុរកិច្ច និងអាជីវកម្មគ្រប់ប្រភេទ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា វេទិកានេះរៀបចំឡើង ដើម្បីលើកកម្ពស់ សម្របសម្រួល និងកៀរគរវិនិយោគមកកាន់កម្ពុជា ព្រម​ទាំង​ចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើន សម្រាប់ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ ជាពិសេស ដើម្បីឱ្យភ្ញៀវអន្តរជាតិ មាន​ឱកាស​សិក្សា ស្វែងយល់ពីកម្ពុជា និងអាចចាប់យកឱកាសយ៉ាងទូលំទូលាយនៅក្នុងទីផ្សារកម្ពុជា។

នៅក្នុងអង្គពិធីនេះ អ្នកឧកញ៉ា បានជំរាបជូនវិនិយោគិនជ្រាបទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្ន នៅ​តែ​បន្ត​រក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនិយោបាយ សុវត្ថិភាព និងសន្តិសុខ ជា​ពិសេស​មាន​ភាព​រីក​ចម្រើនលើគ្រប់វិស័យទាំងអស់ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្រ្តី​នៃកម្ពុជា។

តាមរយៈការរៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា និង​សមាគម​សហព័ន្ធ​អ្នកវិនិយោគកម្ពុជា សង្ឃឹមថា នឹងក្លាយជាសក្ខីភាពមួយទៀត ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការបង្កើនសហថាមភាព និងពង្រឹងកិច្ចខិតខំប្រែងប្រែងរួមគ្នាជាមួយវិស័យឯកជន ក្នុងការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm