លោក Lammy របស់អង់គ្លេស នឹងជួបសមភាគីអឺរ៉ុប នៅស្វីស ដើម្បីពិភាក្សាបញ្ហានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

2025/06/20 11:07:55 pm        68

ការិយាល័យរបស់លោក David Lammy កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមិថុនា) បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសរូបនេះ នឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) នេះ ដើម្បីចូលរួមកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងសមភាគីអឺរ៉ុប ដែលជាកិច្ចប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីជំរុញដល់ដំណោះស្រាយការទូត ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

គួរបញ្ជាក់ថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានជាប់នៅក្នុងសង្គ្រាមផ្លូវអាកាស តាំងពីសប្តាហ៍មុន បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារយោធាលើអ៊ីរ៉ង់ដែលបានបាញ់ស្រោចមីស៊ីលសងសឹកវិញ។

ការធ្វើដំណើររបស់លោក Lammy ទៅប្រទេសស្វីស បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់លោកទៅកាន់ក្រុងវ៉ាស៊ីនតោន ជាទីដែលលោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងបេសកជនពិសេសរបស់សេតវិមានប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff។

លោក Lammy បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងប្តេជ្ញាថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ ឥឡូវនេះ ឱកាសមានក្នុងរង្វង់រយៈពេល ២សប្តាហ៍ ដើម្បីសម្រេចបាននូវដំណោះស្រាយការទូត។ ឥឡូវនេះ ជាពេលវេលា ដើម្បីបញ្ឈប់ទិដ្ឋភាពហិង្សាដ៏អាក្រក់ នៅតំបន់មជ្ឈិមបូព៌ា និងទប់ស្កាត់ការកើនឡើងនូវភាពតានតឹងក្នុងតំបន់ ជាអ្វីដែលមិនផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់ឡើយ»។

បើតាមប្រភពពីអាល្លឺម៉ង់បានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា E3 នឹងជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas នៅបេសកកម្មអចិន្ត្រៃយ៍របស់អាល្លឺម៉ង់ នៅទីក្រុងហ្សឺណែវ មុនពេលជួបប្រជុំរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm