ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែក ទាំងអស់ដែលអាចព្យាបាលបាន

2025/06/21 12:17:00 am        272

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានអៈអាងថា ជំងឺបាយភ្នែក ជាមូលហេតុចម្បងនៃភាពពិការភ្នែកនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៨០% នៃភាពពិការភ្នែកទាំងអស់ដែលអាចព្យាបាលបាន។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងព័ត៌មានសុខភាពភ្នែកក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលថ្នាក់ក្រោមជាតិ និងការកែលម្អគុណភាពនៃការវះកាត់ជំងឺបាយភ្នែក និងសុវត្ថិភាពអ្នកជំងឺ, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៥នេះ ក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល។ 

ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក បានបន្តថា តាមរបាយការណ៍របស់កម្មវិធីជាតិសុខភាពភ្នែក មានការវះកាត់ជំងឺបាយភ្នែកចំនួន ៤១.០៨០ ករណី ក្នុងឆ្នាំ២០២៤។ ហើយការសិក្សាកន្លងមកបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកនៅមានកម្រិតមិនទាន់ដល់ការណែនាំរបស់អង្គការសុខភាពពិភពលោក។ កម្មវិធីជាតិសុខភាពភ្នែកមានការប្រឹងប្រែងធ្វើសកម្មភាពមួយចំនួនដើម្បីបង្កើនគុណភាពនៃការវះកាត់ជំងឺបាយភ្នែក៖ បង្កើតក្រុមការងារបច្ចេកទេសចងក្រងសៀវភៅស្ដីពីគោលការណែនាំបច្ចេកទេសស្ដីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា និងដាក់ជូនក្រសួងសុខាភិបាលដើម្បីពិនិត្យនិងអនុម័ត។ បង្កើតកម្មវិធី ឌីជីថល នៅក្នុង “App” ដើម្បីបណ្ដុះបណ្ដាលដល់ក្រុមទ្រទ្រង់សុខភាពភូមិ បុគ្គលិកមណ្ឌលសុខភាព និងនិសិ្សតវេជ្ជសាស្រ្ត។ ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមគ្រូពេទ្យឯកទេសពីកម្មវិធីជាតិសុខភាពភ្នែក នៃមន្ទីរពេទ្យថ្នាក់ជាតិបានចុះធ្វើការវាយតម្លៃពីគុណភាពវះកាត់បាយភ្នែក និងសុវត្ថិភាពអ្នកជំងឺនៅខេត្តចំនួន៦ មានដូចជា៖ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ។ ហើយបានរកឃើញបញ្ហាមួយចំនួនដូចជា៖ មានកង្វះខាតសម្ភារៈពិនិត្យព្យាបាល និងតាមដានអ្នកជំងឺមុន និងក្រោយវះកាត់ ប្រព័ន្ធកត់ត្រាលទ្ធផលគំហើញក្រោយការវះកាត់បាយភ្នែក (Cataract Surgical Outcome Monitoring) ដែលនឹងត្រូវលើកយកមកជជែកពិភាក្សាស៊ីជម្រៅនៅក្នុងសិក្ខាសាលានេះ។ 

នាឱកាសនោះដែរឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា តាមការវាយតម្លៃរហ័សថ្នាក់ជាតិស្តីពីភាពពិការភ្នែកក្នុងឆ្នាំ២០១៩ បានបង្ហាញថា គំហើញក្រោយការវះកាត់ជំងឺបាយភ្នែកល្អ ៦៦.២% (៦/៦ - ៦/១២) និងគំហើញមិនល្អ ១៤.៥% (<៦/៦០)។ យោងតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO) គំហើញល្អ ៨០%-៩០% និងគំហើញមិនល្អ         (poor vision) ៥%។ ហេតុនេះ យើងត្រូវពិនិត្យឡើងវិញ ដើម្បីកែលម្អ អនុលោមតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក (WHO)។ នៅពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានអនុម័តឱ្យប្រើប្រាស់ “គោលកាណ៍ណែនាំបច្ចេកទេសស្តីពីការកែលម្អគុណភាពនៃការវះកាត់បាយភ្នែកនៅកម្ពុជា” ដែលបានបង្ហាញស្តង់ដារប្រតិបត្តិមួយចំនួន ដែលត្រូវអនុវត្ត ក្នុងការបង្កើនគុណភាព និងសុវត្ថិភាពអ្នកជំងឺ មកទទួលការព្យាបាលភ្នែកជំងឺបាយភ្នែក និងជំងឺភ្នែកដទៃទៀត។ 

ជាទីបញ្ចប់តាងនាមឱ្យក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី សូមថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាពិសេស មូលនិធិហ្រេដហូឡូ ដែលបាននឹងកំពុងជួយគាំទ្រ និងអភិវឌ្ឍន៍ វិស័យសុខភាពភ្នែក ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងគុណភាព ពង្រីកវិសាលភាព សុខភាពភ្នែក ឆ្ពោះទៅរកការកាត់បន្ថយភាពពិការភ្នែកឱ្យនៅត្រឹម០.៣៥% នៅឆ្នាំ ២០៣០៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        26
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm