​ បែលហ្ស៊ិកប្រកាសពីការត្រួតពិនិត្យតាមព្រំដែន ជាការរឹតបន្តឹងទេសន្តរប្រវេសន៍

2025/06/21 02:44:35 am        86


រដ្ឋាភិបាលបានឲ្យដឹងថា បែលហ្ស៊ិកនឹងដាក់ចេញនូវការត្រួតពិនិត្យតាមព្រំដែន លើអ្នកដែលចូលមកក្នុងប្រទេស ដើម្បីទប់ស្កាត់ដល់ទេសន្តរប្រវេសន៍ខុសច្បាប់ ដោយនេះជាការរឹតបន្តឹងមួយផ្សេងទៀត លើការធ្វើដំណើរដោយសេរី នៅតំបន់ Schengen របស់អឺរ៉ុប។

នៅថ្ងៃសុក្រ (ទី២០ ខែមិថុនា) នេះ អ្នកនាំពាក្យរបស់អនុរដ្ឋមន្ត្រីក្រសួងទេសន្តរប្រវេសន៍ លោកស្រី Anneleen Van Bossuyt បាននិយាយថា ការរឹតបន្តឹងនៅក្នុងប្រទេសដែលមានព្រំប្រទល់ជាប់ហូឡង់ បារាំង លុចសំបួ និងអាល្លឺម៉ង់ នឹងចាប់ផ្តើមនៅរដូវក្តៅនេះ។

លោកស្រី Van Bossuyt បានសរសេរនៅលើបណ្ដាញសង្គម X ថា៖ «នេះជាពេលពេលវេលា ដើម្បីគ្រប់គ្រងការចូលប្រទេស។ បែលហ្ស៊ិកមិនត្រូវក្លាយជាទីកន្លែងទាក់ទាញ សម្រាប់អ្នកដែលមកឈប់សំចត ដើម្បីឆ្លងទៅកន្លែងផ្សេងនោះទេ។ សាររបស់យើងច្បាស់លាស់ណាស់ គឺថា បែលហ្ស៊ិកនឹងមិនយល់យោគដល់ទេសន្តរប្រវេសន៍ និងការសុំសិទ្ធិជ្រកកោនដោយខុសច្បាប់ទៀតទេ»។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានចំណាត់ការស្រដៀងគ្នាដោយប្រទេសហូឡង់ និងអាល្លឺម៉ង់ ដែលជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយលើអន្តោប្រវេសន៍ នៅទូទាំងទ្វីប ទោះបីជាចំនួននៃការមកដល់ តាមរយៈផ្លូវសំខាន់ៗជាច្រើន បានបង្ហាញពីសញ្ញាធ្លាក់ចុះក៏ដោយ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោក Bart De Wever ដែលបានចូលកាន់តំណែងតាំងពីខែកុម្ភៈ បាននិយាយថា ការទប់ស្កាត់អន្តោប្រវេសន៍ គឺជាអាទិភាពសំខាន់ចម្បង សម្រាប់រដ្ឋាភិបាលស្តាំនិយមរបស់លោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm