លោកTrump៖ អ៊ីរ៉ង់ មានពេលច្រើនបំផុតពីរសប្តាហ៍ដើម្បីបញ្ចៀសការវាយប្រហាររបស់អាមេរិក

2025/06/21 04:25:57 pm        382

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទៅ២០ មិថុនា ថា ប្រទេសអ៊ីរ៉ង់មានពេលវេលាច្រើនបំផុតពីរសប្តាហ៍ ដើម្បីបញ្ចៀសការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលអាចកើតមាន ខណៈអ៊ីស្រាអែលបានអះអាងថា ខ្លួនបានទាញថយក្រោយកម្មវិធីនុយក្លេអ៊ែរដែលរំពឹងទុករបស់អ៊ីរ៉ង់រួចហើយ ដោយចាប់ផ្តើមឡើងវិញយ៉ាងហោចណាស់ពីរឆ្នាំក្រោយ។

លោក Trump នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើលោកអាចសម្រេចចិត្តវាយប្រហារអ៊ីរ៉ង់មុនពេលនោះដែរទេ លោកនិយាយថា «ខ្ញុំកំពុងផ្តល់ឱ្យនូវអំឡុងពេលមួយ ហើយខ្ញុំបាននិយាយថា ពីរសប្តាហ៍គឺជាពេលវេលាច្រើនបំផុត»។ 

ការអត្ថាធិប្បាយចុងក្រោយរបស់លោក Trump បានបង្ហាញថាលោកអាចធ្វើការសម្រេចចិត្តមុនពេលកំណត់រយៈពេលពីរសប្តាហ៍ ខណៈលោកបានច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីបញ្ចប់ជម្លោះ និងបាននិយាយថា វានឹង «ពិបាកខ្លាំង» ក្នុងការស្នើសុំឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួន។

លោកTrump និយាយថា «អ៊ីរ៉ង់ មិនចង់និយាយជាមួយអឺរ៉ុបទេ។ ប្រទេសនេះចង់និយាយជាមួយយើង។ អឺរ៉ុប នឹងមិនអាចជួយអ្វីក្នុងរឿងនេះបានទេ»។ ការផ្ទុះជាបន្តបន្ទាប់ត្រូវបានគេឮនៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ខណៈអ៊ីស្រាអែលបានវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដែលខ្លួននិយាយថាមានគោលបំណងបញ្ឈប់អ៊ីរ៉ង់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ជាមហិច្ឆតាដែលទីក្រុងតេអេរ៉ង់បានបដិសេធ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយថា «យោងទៅតាមការវាយតម្លៃដែលយើងបានឮ យើងបានពន្យារពេលយ៉ាងហោចណាស់ពីរឬបីឆ្នាំក្រោយរួចហើយ នូវលទ្ធភាពសម្រាប់ពួកគេដើម្បីមានគ្រាប់បែកនុយក្លេអ៊ែរ»។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm