រយៈពេលមួយថ្ងៃកន្លះ ប្រជាពលរដ្ឋបរិច្ចាគឈាម ចំនួន១៥៥៥សាក់

2025/06/21 05:06:06 pm        472

ក្នុង​រយៈពេលមួយថ្ងៃកន្លះ ប្រជាពលរដ្ឋបរិច្ចាគឈាម បានចំនួន ១៥៥៥សាក់ ក្រោមប្រធានបទ "យើង​រួម​គ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត " ក្រោមកិច្ចសហការ​រវាងរដ្ឋបាលខេត្ត សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា (MC Sport) និងមជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម​បាន​រៀប​ចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ " យើងរួមគ្នាបរិច្ចាគឈាម ដើម្បី​សង្គ្រោះ​ជីវិត" នៅសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម រយៈពេលមួយថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៩ មួយ​ថ្ងៃ​ពេញ និងថ្ងៃទី២០មួយព្រឹក មានបងប្អូនប្រជាពលរដ្ឋស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមចំនួន ១៨១៤​នាក់ និងអ្នកបរិច្ចាគ ១៤០៥ប្លោក/នាក់ ព្រមទាំងបានចងក្រងក្រុមស្ម័គ្រចិត្ត បានចំនួន ៦៥​ក្រុម មានអ្នកស្ម័គ្រចិត្តសរុប ១២៧៥នាក់។

ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប មានប្រសាសន៍ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​សូម​ថ្លែង​អំណរគុណដ៏ជ្រាលជ្រៅចំពោះមន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ថ្នាក់ដឹកនាំ និងមន្ត្រី​មន្ទីរ​-អង្គភាព ក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែល​បានផ្តល់ឈាមដើម្បីជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ក៏សូម​ថ្លែង​អំណរ​គុណ​ចំពោះ​កង​កម្លាំង ក្រុមការងារពិធីករកីឡា និងបងប្អូនសហភាព​សហព័ន្ធ​យុវជ​ន​កម្ពុជា​ខេ​ត្ត​សៀមរាប​ដែល​បានជួយសម្របសម្រួលក្នុងព្រឹត្តិការណ៍ផ្តល់ឈាម និងសម្របសម្រួល​ដល់​បង​ប្អូនដែល​បាន​មកផ្តល់ឈាមក្នុងរយៈពេលមួយថ្ងៃកន្លះនេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាម ក្នុងខេត្តសៀមរាបក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគដើម្បីសង្គ្រោះជីវិត» ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកស្ម័គ្រចិត្ត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងនោះរួមមាន រដ្ឋបាល ខេត្តសៀមរាប មជ្ឈមណ្ឌលជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យ ឯកជន ជាពិសេស ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅបាន ដោយជោគជ័យ សមតាមគោលបំណងដែលបានដាក់ចេញ ព្រោះថា ឈាមរបស់យើងពិតជាវត្ថុដ៏មានតម្លៃបំផុត សម្រាប់ជួយជីវិតមនុស្ស។

កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ក្នុងគោលបំណងដើម្បីបង្ហាញពីទឹកចិត្ត ការស្រលាញ់ ការចេះជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។ជាមួយគ្នានេះ កម្មវិធីបរិច្ចាគឈាម គឺជាការចូលរួមបង្កើតទម្លាប់ និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញ និងលើកកម្ពស់ឱ្យយុវជន ព្រមទាំងប្រជាជនទូទៅឱ្យចូលរួមជាមួយសេវាកម្មជាតិផ្ដល់ឈាម ទូទាំងប្រទេស។ ក្រៅពីការបរិច្ចាគឈាម នាល្ងាចថ្ងៃទី២០ ក៏មានកម្មវិធីទាត់បាល់មិត្តភាព រវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ជាមួយក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ដើម្បីលើកកម្ពស់សុខភាព រឹតចំណងមិត្តភាព សាមគ្គីភាព ភារតភាពក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងកិច្ចសហប្រតិបត្តិការល្អ ស្របតាមទិសស្លោក «កីឡារស់ក្នុងសន្តិភាព» នៅតារាងបាល់ទាត់ SRU ក្រវ៉ាត់ក្រុងក្រោលសេះផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm