ព្រះសង្ឃ និងក្រុមការងារធនាគារជាតិ​នាំយក​អំណោយ​ជូន​ពលរដ្ឋ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ពី​បញ្ហា​ព្រំដែន

2025/06/21 07:56:28 pm        387

ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា និងក្រុមការងារធនាគារជាតិនៃកម្ពុជា បាននិមន្ត និង​អញ្ជើញ​សួរ​សុខទុក្ខ និងនាំយកអំណោយ ជូនប្រជាពលរដ្ឋ ផ្លាស់ទីចេញ​ពី​តំបន់​ប្រឈម និង​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅក្នុងបរិវេណវត្តមួយ កន្លែង នៅស្រុកគូលែន ខេត្ត​ព្រះវិហារ។

ប្រតិភូមន្ត្រីសង្ឃជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចព្រះពោធិវង្ស ណយ ច្រឹក សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន និងក្រុម ការងារធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ នៅសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ បាននិងមន្ត និងចុះសួរសុខទុក្ខ និងនាំយក​អំណោយ​ជា​គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋប្រមាណ ១២៧០គ្រួសារ ដែល​បាន​ផ្លាស់​ទី​ចេញពីតំបន់ប្រឈមនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមកស្នាក់នៅបណ្តោះអាសន្ន ក្នុង​បរិវេណវត្ត ព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្តពោធិ៍ ៥០០០ ដើម ក្នុង​ស្រុក​គូលែន​ ខេត្តព្រះវិហារ។

 មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ, លោកជំទាវបណ្ឌិត ជា សិរី ថ្លែងថា ការសម្រេច​ចិត្ត​ចាក​ចេញ​ពី​តំបន់​ប្រឈមនឹងបញ្ហា ព្រំដែនកម្ពុជា-ថៃ របស់បងប្អូននាពេលនេះ គឺជាការលះបង់​ដ៏​ធំធេ​ង​ និងជាកម្លាំងដ៏មុតមាំមួយ នៅក្នុងការលើកទឹកចិត្ត និងការគាំទ្រ ដល់វីរៈកងទ័ព ជាប្ដី និង​ជា​កូន​ ជាចៅ នៅក្នុងភារៈកិច្ចការពារបូរណៈភាពទឹកដី។

លោកជំទាវបណ្ឌិត បន្តទៀតថា ពេលវេលានេះយើងត្រូវតែរួមសាមគ្គីគ្នា ធ្វើអ្វីៗ​គឺ​ដើម្បី​ជាតិ​មាតុ​ភូមិ ​និងសេចក្ដីសុខរបស់ ប្រជាជាតិទាំងមូល ហើយការសម្រេចចិត្តរបស់បងប្អូន កូនចៅ និ​ង​គ្រួសារ​ ដែលជាទ័ពជួរមុខនៅពេលនេះដែរ គឺជាការលះបង់ ដ៏ធំធេង ដែលយើងខ្ញុំ​នៅ​ជួរ​ក្រោយ​មិន​អាច​ភ្លេចបាន និងបន្តគាំទ្រអស់ពីកម្លាំងកាយចិត្តនូវវីរៈភាពមិនបំភ្លេចបានឡើយ។ ឆ្លៀតនៅ ក្នុង​ឱកាសនោះដែរ លោកជំទាវបណ្ឌិត ជា សិរី បានសំណូមពរដល់ប្រជាពលរដ្ឋ យក​ចិត្ត​លើ​បញ្ហា​ថែ​ទាំសុ​ខភាព ពិសេសលើបញ្ហា អនាម័យ ដើម្បីជៀសចេញពីជំងឺ​ដង្កាត់ផ្សេងៗ និង​មាន​សុខភា​ព​ល្អគ្រប់គ្រួសារ នាអំឡុងពេលស្នាក់បណ្តោះអាសន្ននេះ។

សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនជាងទាំងជាង១ពាន់គ្រួសារ ដែលបានផ្លាស់​ទី​​ចេញ​ពី​តំបន់​ប្រឈម​នឹង​បញ្ហាព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេណវត្ត ពោធិ៍​៥០០​០​ដើម​នេះ ភាគច្រើនជាគ្រួសារយោធិនដែលឈរជើងនៅខេត្តព្រះវិហារ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm