រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា​ឱ្យ​បាន​ច្រើន​ថែម​ទៀត

2025/06/21 08:19:01 pm        364

នៅថ្ងៃទី២១ខែមិថុនានេះ ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា បាន​សហការ​រៀបចំ​ ទិវាយោគៈអន្តរជាតិលើកទី១១ នៅរាជធានីភ្នំពេញ ដែលតាមរយៈ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ យល់ថានឹង​រួម​ចំណែក​ផ្សព្វ​ផ្សាយ​ទាក់​ទាញ​ធុរជន និងភ្ញៀវទេសចរ ឥណ្ឌាមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត ។

ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា ការៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី ១១ ឆ្នាំ២០២៥នេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌយុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ​២០២៤ ដែលកំពុងបន្តអនុវត្ត ដើម្បីជំរុញការផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអា ហារ និងសក្តានុពលទេសចរណ៍សម្បូរបែប ដែលនឹង​ចូលរួម​ដល់​ការ​ពង្រឹង​ចំណង​មិត្តភាព ការបង្កើនទំ នាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅមក។

ឯកឧត្តម វ៉ាន់ឡយវ៉ាណា បារីលុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំ​កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិ គឺមាន​ប្រារព្វ​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌា​តាំង​ពី​​យូរ​ណាស់មកហើយ ហើយស្ថានទូតឥណ្ឌា ក៏បានថ្លែងអរគុណកម្ពុជា ដែល​សហការ​រៀបចំ​មាន​ភាព​ផុសផុល ដូចបណ្តាប្រទេសនានាទៀតនៅលើពិភពលោកផងដែរ។ ការហាត់យោគៈ ហាត់​ធ្វើ​សមាធិ គឺមានអត្តប្រ យោជន៍ដល់សុខភាពផ្លូវចិត្ត ផ្លូវកាយ ការរស់នៅ​ឱ្យ​មាន​ភាព​ល្អប្រ​សើរ​ឡើង ហើយតាមរយៈការរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍សុខុមាលភាពនេះ រំពឹងថា នឹង​ជំរុញ​បង្កើន​កិច្ច​ទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា ឥណ្ឌា អាចរួមចំណែក​ទាក់​ទាញ​ទេសចរ​ឥណ្ឌា​មក​ទស្សនា​កម្ពុជា​កាន់តែច្រើនផងដែរ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ កម្ពុជា រៀបចំព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិលើកទី១១ ចំនួន ២លើក លើកទី១ រៀបចំនៅខេត្តសៀមរាប ថ្ងៃទី១៩ ខែមិថុនា និងលើកទី២ រៀបចំនៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី២១ ខែមិថុនានេះ ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm