ជប៉ុន អាមេរិក និងហ្វីលីពីន ធ្វើសមយុទ្ធឆ្មាំល្បាតឆ្នេររួមគ្នា ចំពេលមានភាពតានតឹងជាមួយចិន

2025/06/21 09:11:51 pm        314

សំឡេងឧទ្ធម្ភាគចក្របានលាន់ឮកងរំពង នៅក្បែរភ្នំភ្លើងដែលកំពុងបញ្ចេញអណ្ដាតភ្លើងច្រាលក្រហមឆ្អៅ ខណៈទូកបានជួយសង្គ្រោះមនុស្សក្លែងក្លាយពីសមុទ្រ ក្នុងសប្តាហ៍នេះ ដោយនេះគឺជាការបង្ហាញនូវសាមគ្គីភាពដែនសមុទ្រពីសំណាក់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន។

រូបភាពទាំងនោះ គឺជាសមយុទ្ធឆ្មាំល្បាតឆ្នេររួមគ្នា ដែលត្រូវបានធ្វើឡើងនៅឆ្នេរភាគនិរតីរបស់ប្រទេសជប៉ុន បន្ទាប់ពីប្រទេសទាំង៣ បានចេញការព្រមាន ពាក់ព័ន្ធនឹងសកម្មភាពរបស់ចិន នៅក្នុងដែនទឹកក្នុងតំបន់ដែលមានជម្លោះ។ ហើយភាពតានតឹងរវាងចិន និងភាគីអះអាងសិទ្ធិផ្សេងទៀត លើផ្នែកខ្លះនៃសមុទ្រចិនខាងកើត និងខាងត្បូង បានជំរុញឲ្យជប៉ុនបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយហ្វីលីពីន និងសហរដ្ឋអាមេរិក។

សប្តាហ៍នេះ គឺជាលើកទី២ ហើយ ដែលឆ្មាំល្បាតឆ្នេររបស់ប្រទេសទាំងនេះ បានធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ហើយជាលើកទី១ នៅក្នុងប្រទេសជប៉ុន។ ការហាត់សមនេះបានកើតឡើងរយៈពេល ៥ថ្ងៃ នៅឆ្នេរ Kagoshima ជាកន្លែងដែលភ្នំភ្លើង Sakurajima គ្របដណ្ដប់ផ្ទៃមេឃដោយការបញ្ចេញផ្សែង និងព្រួសផេះយ៉ាងស្ងាត់ៗ។

បុគ្គលិករាប់សិបនាក់បានចូលរួមក្នុងហ្វឹកហាត់នេះ ដោយសមយុទ្ធចុងក្រោយ កាលពីថ្ងៃសុក្រ (ទី២០ ខែមិថុនា) មាននាវាមួយគ្រឿងៗមកពីឆ្មាំល្បាតឆ្នេរនៃប្រទេសទាំង៣។ ឆ្មាំល្បាតឆ្នេរអាមេរិកត្រូវបានតំណាងដោយនាវា Stratton ដែលអាចផ្ទុកបុគ្គលិករហូតដល់ ១៧០នាក់ ហើយជប៉ុនតំណាងដោយនាវា Asanagi ទម្ងន់ ៦.០០០តោន។

នាវាទាំង២ ត្រូវបានចូលរួមដោយនាវា BRP Teresa Magbanua ដែលត្រូវបានផ្តល់ឲ្យហ្វីលីពីនដោយប្រទេសជប៉ុន តាមរយៈកិច្ចព្រមព្រៀងប្រាក់កម្ចី។ នាវានេះទម្ងន់ ២.២៦៥តោន ត្រូវបានដាក់ឈ្មោះតាមគ្រូបង្រៀន និងជាអ្នកបដិវត្តន៍ ដែលវាជាធម្មតាប្រតិបត្តិការត្រួតពិនិត្យទូករបស់ចិន នៅសមុទ្រចិនខាងត្បូង៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm