លោក Putin បង្ហើបថា រុស្ស៊ីអាចនឹងដណ្តើមកាន់កាប់ទីក្រុង Sumy របស់អ៊ុយក្រែន

2025/06/21 10:20:02 pm        370

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃសុក្រ (ទី២០ ខែមិថុនា) បាននិយាយថា លោកមិនបាន «មិនបដិសេធ» នោះឡើយ ដែលថា កងកម្លាំងរបស់លោកប៉ុនប៉ងដណ្តើមកាន់កាប់ទីក្រុង Sumy នៅភាគឦសាននៃប្រទេសអ៊ុយក្រែននោះទេ ដោយពាក្យសម្ដីបានបង្កើតឲ្យមានភាពមិនច្បាស់លាស់ថ្មី ជុំវិញការរំពឹងទុកនៃកិច្ចចរចាសន្តិភាព រវាងទីក្រុងមូស្គូ និងទីក្រុងគីវ។

អ៊ុយក្រែនបានលើកឡើងថា ការអធិប្បាយរបស់លោក Putin បានបង្ហាញពីការមើលងាយ ចំពោះដំណើរការសន្តិភាព។ កិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះរយៈពេល ៣ឆ្នាំ បានជាប់គាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយទីក្រុង Kyiv បានចោទប្រកាន់ទីក្រុងមូស្គូពីចេតនាបំផ្លាញកិច្ចព្រមព្រៀងសន្តិភាព ដើម្បីអូសបន្លាយការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន។

គួរបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីកាន់កាប់ប្រហែល ១ភាគ៥ នៃដែនដីរបស់អ៊ុយក្រែន ហើយបានទាមទារតំបន់ចំនួន៤ របស់អ៊ុយក្រែនជាកម្មសិទ្ធិរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់ខ្លួន ក្នុងឆ្នាំ២០២២ បន្ថែមពីលើតំបន់គ្រីម៉ាដែលខ្លួនបានកាន់កាប់ក្នុងឆ្នាំ២០១៤។

Sumy មិនមែនជាតំបន់មួយ ក្នុងចំណោមតំបន់ដែលក្រុងមូស្គូបានបញ្ចូលជាដែនដីឧបសម្ព័ន្ធផ្លូវការនោះទេ បើទោះបីជាថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានចូលទៅដល់ទីនោះជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំក៏ដោយ។ នៅឯវេទិកាសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់រុស្ស៊ី នៅទីក្រុង Saint Petersburg លោក Putin បានលើកឡើងថា ទីក្រុងមូស្គូអាចយកទីក្រុង Sumy ជាផ្នែកនៃការបង្កើត «តំបន់ទ្រនាប់» នៅតាមបណ្តោយព្រំដែន ហើយបានបញ្ជាក់ឡើងវិញម្ដងទៀតនូវការបដិសេធ អំពីភាពជារដ្ឋរបស់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm