ឥណ្ឌាប្រាប់ថា ខ្លួននឹងមិនស្តារសន្ធិសញ្ញាទឹក Indus ជាមួយប៉ាគីស្ថានទេ

2025/06/22 12:25:06 am        460

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Times of India នាថ្ងៃសោរ៍ (ទី២១ ខែមិថុនា) នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Amit Shah បានប្រាប់ថា ប្រទេសឥណ្ឌានឹងមិនស្តារសន្ធិសញ្ញាចែករំលែកទឹក Indus (Indus Waters Treaty) ជាមួយទីក្រុង Islamabad នោះឡើយ ហើយទឹកដែលហូរទៅកាន់ប្រទេសប៉ាគីស្ថាន នឹងត្រូវបង្វែរទៅប្រើប្រាស់ក្នុងប្រទេស។

គួររំលឹកថា ឥណ្ឌាបានដាក់ចេញ «វិធានការផ្អាក» នូវការចូលរួមរបស់ខ្លួន នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩៦០ ដែលគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធទន្លេ Indus បន្ទាប់ពីជនស៊ីវិល ២៦នាក់ នៅតំបន់ Kashmir របស់ឥណ្ឌា ត្រូវបានសម្លាប់ ជាអ្វីដែលទីក្រុង Delhi ពិពណ៌នាថា ជាអំពើភេរវកម្ម។

សន្ធិសញ្ញានោះបានធានាដល់លទ្ធភាពទទួលបានទឹកប្រើប្រាស់ សម្រាប់ ៨០ភាគរយនៃកសិដ្ឋានរបស់ប្រទេសប៉ាគីស្ថាន តាមរយៈទន្លេចំនួន៣ ដែលមានប្រភពពីឥណ្ឌា។

ប៉ាគីស្ថានបានបដិសេធមិនមានជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅតែមិនដំណើរការឡើងវិញដដែល បើទោះបីជាប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំង២ បានព្រមព្រៀងគ្នាឈានដល់បទឈប់បាញ់កាលពីខែឧសភា ក្រោយមានការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

លោក Shah បានប្រាប់សារព័ត៌មានចុះផ្សាយប្រចាំថ្ងៃថា៖ «ទេ វានឹងមិនអាចត្រូវបានស្តារឡើងវិញទេ»។ ដោយសំដៅទៅរដ្ឋ នៅភាគពាយ័ព្យនៃប្រទេសឥណ្ឌា លោក Shah បានបញ្ជាក់ថា៖ «យើងនឹងយកទឹកដែលហូរទៅប៉ាគីស្ថានបង្វែរទៅកាន់រដ្ឋ Rajasthan ដោយការសាងសង់ប្រឡាយ។ ប៉ាគីស្ថាននឹងត្រូវខ្វះខាតទឹកដែលខ្លួនបាននិងកំពុងទទួលបានដោយអយុត្តិធម៌»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm