ពិភពលោករង់ចាំមើលការឆ្លើយតបពីអ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានវាយប្រហារលើទីតាំងនុយក្លេអ៊ែរ

2025/06/23 04:00:45 pm        122

ពិភពលោកបានត្រៀមខ្លួនកាលពីថ្ងៃអាទិត្យ ២២ មិថុនា សម្រាប់ការឆ្លើយតបរបស់អ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗ ដោយចូលដៃជាមួយអ៊ីស្រាអែលក្នុងសកម្មភាពយោធាលោកខាងលិចដ៏ធំបំផុតប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩របស់ខ្លួន។     

អ៊ីរ៉ង់បានប្តេជ្ញាការពារខ្លួនមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកផ្ទុកគ្រឿងផ្ទុះទម្ងន់ ៣០.០០០ ផោនទៅលើភ្នំខាងលើទីតាំងនុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់ ខណៈមេដឹកនាំអាមេរិកបានជំរុញឱ្យទីក្រុងតេអេរ៉ង់ លុតជង្គង់ចុះ ទន្ទឹមនឹងការផ្ទុះបាតុករប្រឆាំងសង្គ្រាមនៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក។

ក្នុងការបង្ហោះលើវេទិកាសង្គម Truth Social កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក Donald Trump បានលើកឡើងពីបញ្ហានៃការផ្លាស់ប្តូររបបក្នុងប្រទេសអ៊ីរ៉ង់។ "ការប្រើពាក្យថា 'ការផ្លាស់ប្តូររបបនយោបាយ' វាមិនត្រឹមត្រូវទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្នមិនអាចធ្វើឱ្យអ៊ីរ៉ង់មានភាពអស្ចារ្យម្ដងទៀតបាន ហេតុអ្វីមិនមានការផ្លាស់ប្តូររបបនេះ? ។ 

អ៊ីរ៉ង់ និងអ៊ីស្រាអែល បានបន្តការបាញ់ផ្លោងដាក់គ្នាដោយមីស៊ីល។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅយោធានៅភាគខាងលិចប្រទេសអ៊ីរ៉ង់។ មុននេះ អ៊ីរ៉ង់បានបាញ់មីស៊ីលដែលបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស និងបាក់រលំអគារក្នុងក្រុង Tel Aviv ។

ថ្លែងក្នុងទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយថា ប្រទេសរបស់លោកនឹងពិចារណារាល់ការឆ្លើយតបដែលអាចធ្វើទៅបាន។ លោកបានបន្តថានឹងមិនមានការវិលត្រឡប់ទៅរកការទូតវិញទេរហូតទាល់តែមានការសងសឹក។បណ្ដាមេដឹកនាំពិភពលោកជាច្រើនខ្លះបានថ្កោលទោសអាមេរិកចំពោះការវាយប្រហារលើអ៊ីរ៉ង់ និងខ្លះជំរុញឲ្យមានការសន្ទនាតាមផ្លូវការទូតបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ខណៈរង់ចាំមើលការវិវត្តន៍ស្ថានការណ៍៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        130
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm