រូបភាពផ្កាយរណបបង្ហាញពីការខូចខាតធ្ងន់ធ្ងរលើមូលដ្ឋាននុយក្លេរអ៊ែរអ៊ីរ៉ង់ Fordow ប៉ុន្តែការសង្ស័យនៅតែមាន

2025/06/23 08:12:12 pm        167

រូបភាពពីផ្កាយរណបពាណិជ្ជកម្ម បានបង្ហាញថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រនុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ និងអាចនឹងត្រូវបំផ្លាញចោលទាំងស្រុង លើទីតាំងកប់ក្រោមដីយ៉ាងជ្រៅ និងជាមជ្ឈមណ្ឌលផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមដ៏ធំរបស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែក្រុមអ្នកជំនាញ បានលើកពីការសង្ស័យកាលពីថ្ងៃអាទិត្យ (២២ មិថុនា) ថា ទំហំនៃការខូចខាតគឺមិនមានការបញ្ជាក់នោះទេ។

លោក David Albright អតីតអធិការកិច្ចនុយក្លេអែររបស់អង្គការសហប្រជាជាតិ ដែលជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា "រោងចក្រទាំងនោះទើបតែរងការវាយប្រហារដោយគ្រាប់បែក MOP ហើយពេលនេះប្រហែលជាខូចខាតខ្លាំងណាស់" ដោយសំដៅទៅលើគ្រាប់បែកឃួងបំផ្ទុះគោលដៅក្រោមដីដ៏ធំ ដែលអាមេរិកបានទម្លាក់លើមូលដ្ឋានអ៊ីរ៉ង់មួយនេះ។

លោក Decker Eveleth អ្នកស្រាវជ្រាវជំនាញខាងរូបភាពផ្កាយរណបបានសង្កត់ធ្ងន់ថា ប៉ុន្តែការបញ្ជាក់ពីការបំផ្លិចបំផ្លាញនៅក្រោមដីទាំងនោះមិនអាចកំណត់បានទេ។ លោកបន្តថា សាល Fordow ដែលជីកនៅក្រោមភ្នំផ្ទុកទៅដោយម៉ាស៊ីនចម្រាញ់អ៊ុយរ៉ានីញ៉ូមរាប់រយគ្រឿងនេះគឺ "កប់ជ្រៅពេកហើយពិបាកវាយតម្លៃកម្រិតនៃការខូចខាតដោយគ្រាន់តែផ្អែកលើរូបភាពផ្កាយរណប"។

គួរឱ្យដឹងថា ដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយ ដូចជាសកម្មភាពយោធាដែលធ្វើឡើងដោយកងកម្លាំងសហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនោះ អ៊ីរ៉ង់បានកប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាច្រើនកន្លែងនៅក្នុងទីតាំងដែលមានកំពែងជ្រៅនៅក្រោមដី រួមទាំង Fordow ដែលស្ថិតនៅជ្រៅខ្លាំងក្នុងផ្នែកខាងក្រោមនៃភ្នំ។

អ្នកជំនាញជាច្រើនបានព្រមានថា អ៊ីរ៉ង់ទំនងជាផ្លាស់ប្ដូរឃ្លាំងផ្ទុកអ៊ុយរ៉ានីញ៉ូមដែលសម្បូរទៅដោយអាវុធកម្រិតខ្ពស់របស់ខ្លួនចេញពី Fordow មុនពេលមានការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យ ហើយអាចលាក់សាធារធាតុដ៏គ្រោះថ្នាក់ទាំងនោះ និងសមាសធាតុនុយក្លេអ៊ែរផ្សេងទៀត នៅក្នុងទីតាំងផ្សេងដែលអ៊ីស្រាអែល អាមេរិក និងអ្នកត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ មិនបានដឹង៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        1
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm