ទិន្នន័យជើងហោះហើរ បង្ហាញក្រុមហ៊ុនអាកាសចរណ៍ជាច្រើនចៀសពីលំហរអាកាសនៅមជ្ឈិមបូព៌ា

2025/06/23 08:24:45 pm        321

គេហទំព័រតាមដានជើងហោះហើរ FlightRadar24 បានបង្ហាញលំហរអកាសនៅលើប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងប្រទេសអ៊ីស្រាអែល គ្មានជើងហោះហើរ នៅថ្ងៃចន្ទ ទី២៣ មិថុនានេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនៅជុំវិញពិភពលោកផ្អាកជើងហោះហើរនៅមជ្ឈិមបូព៌ា បន្ទាប់ពីសហរដ្ឋអាមេរិកវាយប្រហារប្រទេសអ៊ីរ៉ង់។

ផ្លូវហោះហើរនៅមជ្ឈិមបូព៌ាកាន់តែមានសារៈសំខាន់សម្រាប់ជើងហោះហើររវាងអឺរ៉ុប និងអាស៊ី ចាប់តាំងពីដែនអាកាសរុស្ស៊ី និងអ៊ុយក្រែន បានបិទដោយសារតែសង្គ្រាម ប៉ុន្តែយោងតាមទិន្នន័យតាមដានជើងហោះហើរ វាទំនងជាផ្លូវជាច្រើនត្រូវបានផ្អាកបណ្តោះអាសន្ននៅថ្ងៃចន្ទនេះ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ជាក្រុមហ៊ុនដែលមានឈ្មោះល្បីបំផុតនៅក្នុងទ្វីបអាស៊ី បានចាត់ទុកស្ថានភាពនេះថា «ប្រែប្រួល» កាលពីថ្ងៃអាទិត្យ ខណៈក្រុមហ៊ុនបានលុបចោលជើងហោះហើរពីសិង្ហបុរីទៅកាន់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម បន្ទាប់ពីការវាយតម្លៃសុវត្ថិភាព។ ក្រុមហ៊ុន Air France KLM បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនបានលុបចោលជើងហោះហើរទៅនិងមកពីទីក្រុងឌូបៃ និងទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ក្រុមហ៊ុនអាកាសចរណ៍ British Airways ក៏បានលុបចោលជើងហោះហើរទៅនិងមកពីទីក្រុងឌូបៃនិងទីក្រុងដូហា កាលពីថ្ងៃអាទិត្យផងដែរ។

ការបាញ់ស្រោចមីស៊ីលនិងយានដ្រូននៅក្នុងតំបន់ជម្លោះដែលកើនឡើង បង្ហាញពីហានិភ័យខ្ពស់ចំពោះចរាចរណ៍អាកាសចរណ៍ ហើយអង្គការដែលឃ្លាំមើលហានិភ័យជើងហោះហើរ Safe Airspace ជាគេហទំព័រដំណើរការដោយ អេសអូភីគ្រុប(OPSGROUP) បានព្រមានកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ អាចបង្កើនការគំរាមកំហែងដល់ប្រតិបត្តិករអាមេរិកនៅក្នុងតំបន់។


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        23
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm