ទិវា​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរ​នឹង​មកដល់​ចុង​សប្ដាហ៍​នេះ ខណៈ​គណៈកម្មការ​បន្ដ​បើក​ចុះឈ្មោះ​នៅឡើយ

2021/12/28 06:37:41 pm        622

​​ម៉ា​រ៉ា​តុង៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៦ នៅ​អង្គរវត្ត ខេត្តសៀមរាប នឹង​មកដល់​នា​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២២ ចុង​សប្ដាហ៍​នេះហើយ ខណៈ​អ្នក​មានបំណង​ចង់​ចូលរួមអាច​ចុះឈ្មោះ​បាន ដ្បិត​គណៈកម្មការ​រៀប​ចំនៅ​បន្ដ​ទទួល​ការចុះ​ឈ្ម​នៅឡើយ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សែម ផល្លា ប្រធាន​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​អន្ដរជាតិ។​

​លោក សែម ផល្លា បាន​ឲ្យ​ដឹងថា មកទល់ពេលនេះមាន​អ្នក​ចុះឈ្មោះ​ចូលរួម​រត់​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​ជិត ២ពាន់​នាក់​ហើយ។ តែ​គណៈកម្មការ​មិនទាន់​បិទ​ការចុះឈ្មោះ​នោះទេ ពោលគឺ​អ្នក​មានបំណង​ចូលរួមអាចទាក់ទង​ទៅ​កា​រិ​ល័យ​គណៈ​កម្មការ​រៀបចំដើម្បី​ចុះឈ្មោះ​បាន តែ​ត្រូវ​ចុះឈ្មោះ​ឲ្យ​បាន​រួសរាន់ដើម្បី​ងាយស្រួល​គណៈកម្មការ​រៀប​ចំ​សម្ភារៈ​ជូន។​ ​ទន្ទឹម​ជាមួយគ្នា លោក​ក៏បាន​អំពាវនាវ​ដល់​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិដែល​បាន​ចុះឈ្មោះ​រួចរាល់ ត្រៀម​ទៅ​ទទួល​សម្ភារៈ​រត់នៅ​សណ្ឋាគារ អង្គរ​មិ​រ៉ា​ខ​ល ខេត្តសៀមរាប ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​ក្រដាស់​បញ្ជាក់​ពី​ការចុះឈ្មោះ ឬ​អត្តសញ្ញាណ​បណ្ណនៅ​ថ្ងៃទី​៣១ ខែធ្នូ និង​ថ្ងៃទី​០១ ខែមករា​ខាងមុខ។ ប៉ុន្ដែ​ទាំង​ការ​ទៅ​ទទួល​សម្ភារៈ ក៏ដូចជា​មុន​ចូល​ទីលាន​ប្រកួតគឺ​ត្រូវ​បង្ហាញ​កាត ឬ​លិខិតបញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​ផង​ដែរ។​ ​សូមបញ្ជាក់ថា ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​ឆ្នាំនេះ នឹង​រៀបចំ​តាមរ​បត​ថ្មីដោយ​នឹង​ផ្ដោត​សំខាន់​លើ​សុវត្ថិភាព​អ្នកចូលរួម ទាំង​មុន​ពេលចេញរហូតដល់​ចប់​ការប្រកួត ពិសេស​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូច​ជាការ​វ៉ាស់​កម្ដៅ បាញ់​អាកុល និង​ពាក់​ម៉ាស់​ជាដើម តែបើ​សិន​រកឃើញ​កម្ដៅ​អ្នកចូលរួម​មិន​ប្រក្រតីនឹងត្រូវ​ធ្វើតេស្ដ​រហ័ស​ភ្លាមៗ។​

​គួរ​ដឹងថា ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ គឺជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ប្រចាំឆ្នាំ​ដ៏​ធំដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ខេត្តសៀមរាប ដោយមាន​អ្នកចូលរួម​ជាង ១​ម៉ឺន​នាក់កាលពី​ឆ្នាំ​២០១៩។ ប៉ុន្ដែ​ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​នេះក៏​សម្រេច​លុបចោល​ការរៀប​ចំ​ផ្ទាល់​កាលពី​ឆ្នាំ​២០២០ ដោយ​ប្ដូរ​មកជា​ការរត់​ស្ម័គ្រចិត្ត ឬ Virtual Run វិញ។ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ការរៀបចំ​ឡើងវិញ​នេះគឺជា​សញ្ញាណ​វិជ្ជមាន​ដ៏​ល្អ ដើម្បី​រួមចំណែក​ទាក់ទាញ​ទេសចរណ៍​មកកាន់​ខេត្តសៀមរាប​ឡើងវិញ ពិសេស​ដើម្បី​រួមចំណែក​ស្ដារ​សេដ្ឋកិច្ច និង​ចាក​ចេញពី​វិបត្តិ​កូ​វីដ ដោយ​ឯកឧត្តម​មាន​សុ​ទិដ្ឋិ​យម​ថា បន្ទាប់ពី​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្ដរជាតិ​មកលេង​កម្ពុជា​កាន់តែច្រើន ពិសេស​ខេត្តសៀមរាបដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍​ពិភពលោក​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm