សម្តេច សាយ ឈុំ ស្នើឲ្យទូតខ្មែរថ្មីបំពេញការងារនៅក្រៅប្រទេស​ខិតខំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែល្អថែមទៀត

2021/12/28 06:44:35 pm        901

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់ឯកអគ្គរាជទូតខ្មែរថ្មី ដែលបំពេញការងារនៅក្រៅប្រទេស ខិតខំប្រឹងប្រែងកិច្ចការងាររបស់ខ្លួន ឲ្យបានល្អប្រសើរបន្ថែមទៀត ជាមួយប្រទេសដែលពួកផងខ្លួន ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងឲ្យបំពេញបេសកកម្មនោះ។

ថ្លែងក្នុងឱកាស អនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា​ទើបតែងតាំងថ្មីប្រចំាប្រទេសនានាចំនួន០៣រូប ​ចូលជួបសម្តែងការគួរសម និងទទួល​អនុសាសន៍​ណែនាំ​មុននឹងចេញដំណើរទៅបំពេញភារកិច្ចនោះ ​សម្តេច វិបុលសេនាភក្តី សាយ ឈុំ បាន​លើក​ឡើងថា «សូមយកចិត្តទុកដាក់ខិតខំប្រឹងប្រែងខិតខំពង្រឹងពង្រីកនូវទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យ​រវាងប្រទេសកម្ពុជា ​និងប្រទេស​សាមី ​ឱ្យបានរឹងមាំ ​និងខ្លាំងក្លា ដើម្បី​ជា​គុណ​ប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​សម្រាប់ប្រជាជន ​និងប្រទេសទាំងពីរ ​ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។

ក្តាប់ជាប់គ្រប់សភាពការណ៍របស់ប្រទេសជាតិយើង ក៏ដូជាសភាពការណ៍អន្តរជាតិ ដែលមានការ​ពាក់ព័ន្ធ​នឹងប្រទេសជាតិយើងសំដៅ ​និងបង្កលក្ខណងាយស្រួលសម្រាប់យើងក្នុង​ការ​ផ្សព្វផ្សាយ​ជូនប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបាននឹងកំពុងរស់នៅ ធ្វើការងារនៅប្រទេស​ដែល​ឯកឧត្តម​ធ្វើជាឯកអគ្គរាជទូតជាដើមនោះ ។

សម្តេចជាមួយគ្នានោះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការ​អបអរសាទរ​ចំពោះ​ឯកឧត្តម ទាំង០៣រូប ដែលត្រូវបាន​ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង​ជា​ឯកអគ្គរាជទូតថ្មី​ប្រចាំ​ប្រទេសទាំង០៣ ​មានដូចជា​ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតប្រចាំប្រទេសជប៉ុន ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ និងឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតប្រចាំ​សាធារណរដ្ឋ​ហ្វីលីពីន។

សម្តេចប្រធានព្រឹទ្ធសភាក៏បាន​ផ្ដាំផ្ញើ ​ឲ្យយកចិត្តទុកដាក់ក្តាប់គ្រប់សភាពការណ៍ ដែលកើតមាន​ឡើង​នៅ​ប្រទេសដែលឯកឧត្តម​ធ្វើ​ជាឯកអគ្គរាជទូត ហើយជូនព័ត៌មានទាំងអស់​នោះមក​ដល់​ប្រទេសជាតិយើងវិញ ​ដើម្បីជ្រាប​ ឬក៏ដើម្បីយើងមានគោលការណ៍ និងវិធានការជា​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព ​និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសទាំងអស់នោះ។សូមខិតខំប្រឹងប្រែងឱ្យមានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីជំនាញតាមស្ថាប័ននានា ​និងខិតខំឱ្យមានកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកទេស...។ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ​ក៏ដូចជាគុណប្រយោជន៍ប្រទេសកម្ពុជា។

ក្នុងនាម​ឯកអគ្គរាជទូតទាំង០៣រូប​ ឯកឧត្តម ទុយ រី ​បានសន្យាថា នឹងខិតខំអនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានព្រឹទ្ធសភា​ និងខិតខំផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹង​ពង្រីកទំនាក់ទំនង​សហប្រតិបត្តិការជាមួយ​នឹងប្រទេសម្ចាស់ផ្ទះ​ និងឯកអគ្គរាជទូត រដ្ឋទូត​ប្រទេស​ផ្សេងៗទៀត ​និងខិតខំទាក់ទាញជំនួយនៃប្រទេសជាមិត្ត វិនិយោគិន អ្នកទេសចរ​ឱ្យ​មកកម្ពុជា​កាន់តែច្រើន ​ដើម្បីលើកកម្ពស់សេដ្ឋកិច្ច សង្គមនៃព្រះរាជាណាចក្រកម្ពុជា​ឱ្យកាន់​តែរីក​ចម្រើន​ឡើងថែមទៀត៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm