ការធ្វើដំណើរងាយស្រួល សន្សំថវិកា និងជីវភាពធូរធារជាងមុន ក្រោយប្រជាពលរដ្ឋទទួលបានផ្លូវបេតុងលិចទឹក២ខ្សែពីរាជរដ្ឋាភិបាលកម្ពុជា

2025/06/23 10:00:36 pm        213

កំពង់ឆ្នាំង៖ ផ្លូវបេតុងលិចទឹក២ខ្សែមានប្រវែងជាង២៦គីឡូម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់ជិតរួចរាល់១០០% និងបានក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយសំរាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម។ ផ្លូវបេតុងលិចទឹកនេះបានតភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងស្រុកបាធាយ ខេត្តកំពង់ចាមតាមរយៈការដឹកកសិផលពីស្រែចម្ការទៅទីផ្សារ និងទំនិញចេញចូលកាន់តែងាយស្រួល ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នា ការចរាចរទៅមកបានរហ័សទាន់ចិត្ត ចំណេញពេលវេលា ថវិកាផងដែរ។

  លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរីថ្លែងថា៖ ជាភ័ព្វសំណាងរបស់បងប្អូនប្រជាពលរដ្ឋស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ក៏ដូចជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ផ្លូវបេតុងលិចទឹក២ខ្សែដ៏មានសារៈសំខាន់នេះសំរាប់ពួកគាត់។ ផ្លូវបេតុងនេះ មានប្រវែងជាង២៦គីឡូម៉ែត្រ តភ្ជាប់ពីឃុំកំពង់អុស ឃុំពាមឆ្កោក និងឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលផ្លូវនេះពីមុនមានភាពលំបាកខ្លាំងព្រោះជាផ្លូវទឹកទន្លេលិចនៅរដូវវស្សា។ ពេលនេះប្រជាពលរដ្ឋលែងមានការលំបាកដូចមុនដោយប្រើទូកកាណូតទៀតហើយ និងអាចធ្វើដំណើរការដឹកកសិផលទៅមកទីផ្សារខេត្តកំពង់ឆ្នាំង ក្រុងភ្នំពេញ ឬខេត្តកំពង់ចាមបានទាន់ពេលវេលា ចំណេញថវិកា ប្រជាពលរដ្ឋងាយស្រួលទៅមក សិស្សសាលា មន្ត្រីរាជការកងកម្លាំងងាយស្រួលទៅមក និងយកអ្នកជម្ងឺទៅមន្ទីរពេទ្យ។ ក្រោយពីផ្លូវបេតុងនេះបានកសាងរួច ឃើញថាការចរាចរទៅមករបស់ប្រជាពលរដ្ឋ កសិករ មន្ត្រីរាជការ កងកម្លាំង មមាញឹក ដែលធ្វើអោយស្រុកជលគីរីសព្វថ្ងៃ មិនស្ងាត់ និងនៅឆ្ងាយពីក្រុងកំពង់ឆ្នាំង ខេត្តកំពង់ចាម ឬក្រុងភ្នំពេញដូចពេលមុនឡើយ។ ធ្លាប់តែជិះកាណូតប្រើពេលពី៣ទៅ៤ម៉ោងទើបដល់ស្រុកជលគីរី ពេលនេះគេអាចធ្វើដំណើរតែ១ម៉ោងជាងទាំងការឆ្លងសាឡាង គឺបានទៅដល់ទីរួមស្រុកតែម្តង។  

 ប្រជាពលរដ្ឋស្រុកជលគីរី បញ្ជាក់ថា៖ កាលពីមុនផ្លូវទាំងនេះ ជាផ្លូវដីហុយពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋភាគច្រើនធ្វើដំណើរតាមកាណូតតែចំណាយថវិកាច្រើនណាស់ ។ ពេលឈឺថ្កាត់ម្តងៗ ពិបាកក្នុងការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋស្រុកជលគីរីនូវផ្លូវបេតុងលិចទឹក២ខ្សែ ដែលផ្លូវទាំង២ខ្សែនេះបាន បំរើដល់ផលប្រយោជន៍ប្រជាពលរដ្ឋជាច្រើនដូចជាការដឹកកសិកផល ការដឹកអ្នកជម្ងឺទៅមកមន្ទីរពេទ្យបង្អែក ការធ្វើដំណើរទៅមករបស់កងកម្លាំងមន្ត្រីរាជការ សិស្សានុសិស្ស និងងាយស្រួលដល់ការទំនាក់ទំនងគ្នាពីតំបន់មួយទៅតំបន់មួយទៀត។ ពេលនេះ ប្រជាពលរដ្ឋទាំងអស់ សប្បាយចិត្តយ៉ាងក្រៃលែង ដោយបានឃើញផ្លូវបេតុងលិចទឹក២ខ្សែ លេចចេញជារូបរាង និងបានប្រើប្រាស់ងាយស្រួលគ្រប់មធ្យោបាយធ្វើដំណើរ ចំណេញពេលវេលា ចំណេញថវិកា ជាពិសេសជួយដលអ្នកជម្ងឺទៀតផង។ 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា និងពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ បានធ្វើការកែលម្អផ្លូវជនបទដោយក្រាលបេតុងនៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំងមាន២ខ្សែប្របតាមមាត់ទន្លេមានប្រវែងជាង២៦គីឡូម៉ែត្រ។ ផ្លូវបេតុងលិចទឹកទី១ប្រវែង១៧,៦៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ និងខ្សែទី២ប្រវែង៨,៥៨គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,២០ម៉ែត្រ រួមនិងមានស្ពាន លូប្រអប់ លូមូលមួយចំនួនផងដែរ ។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានទទួលសមិទ្ធិផលថ្មីៗតាមជនបទពីរាជរដ្ឋាភិបាលកម្ពុជាយ៉ាងច្រើនខ្សែ ក្នុងនោះមានការកែលម្អផ្លូវកៅស៊ូDBST ២ជាន់ និងផ្លូវបេតុងផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm
​ការផ្ទុះបានអង្រួនទីក្រុង Bandar Abbas របស់ប្រទេសអ៊ីរ៉ង់ ក្រោយការវាយប្រហាររបស់អាមេរិក
2026/07/24 08:04:42 pm
​ហ្វីលីពីន ចោទប្រកាន់ចិនថាប្រើប្រាស់កាណុងទឹកបាញ់លើនាវារបស់ខ្លួន សម្រាប់ថ្ងៃទី ២
2026/07/24 08:04:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm