លោក Netanyahu អះអាងថា អ៊ីស្រាអែលជិតសម្រេចបានគោលដៅរបស់ខ្លួនក្នុងអ៊ីរ៉ង់ហើយ

2025/06/23 10:34:44 pm        108

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (២២ មិថុនា) ថា ប្រទេសអ៊ីស្រាអែល គឺជិតនឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការលុបបំបាត់ការគំរាមកំហែងពីរនៃកម្មវិធីមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឆាប់ៗនេះហើយ។ លោក Netanyahu បានសន្យាថានឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល ត្រូវអូសទាញចូលក្នុងសង្គ្រាមនៃការបំផ្លិចបំផ្លាញទេ ប៉ុន្តែក៏និយាយថា លោកនឹងមិនបញ្ចប់យុទ្ធនាការរបស់អ៊ីរ៉ង់មុនពេលកំណត់ឡើយ។

នាយករដ្ឋមន្រ្តីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា "អ៊ីស្រាអែល នឹងមិនបន្តសកម្មភាពលើសពីអ្វីដែលត្រូវការដើម្បីសម្រេចបាននោះទេ ប៉ុន្តែក៏នឹងមិនបញ្ចប់ឆាប់ពេកដែរ។ នៅពេលគោលបំណងត្រូវបានសម្រេច នោះប្រតិបត្តិការយោធានឹងត្រូវបានបញ្ចប់ ហើយការប្រយុទ្ធក៏នឹងបញ្ឈប់ដូចគ្នា"។

នៅពេលត្រូវសាកសួរពីកន្លែងលាក់ខ្លួននៃសារធាតុអ៊ុយរ៉ានីញ៉ូម ៦០% របស់អ៊ីរ៉ង់ លោក Netanyahu និយាយថា "អ៊ីស្រាអែលកំពុងតាមដានយ៉ាងដិតដល់ ព្រោះនោះជាធាតុផ្សំដ៏សំខាន់នៃកម្មវិធីនុយក្លេអ៊ែរ"។ លោកលើកឡើងថា ទីតាំងនុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារគ្រាប់បែកឃួងបំផ្ទុះក្រោមដីរបស់អាមេរិក ប៉ុន្តែទំហំនៃការខូចខាតនៅមិនទាន់ច្បាស់ទេ។

គួរឱ្យដឹងថា មុនការវាយប្រហារលើកដំបូងរបស់អ៊ីស្រាអែល ប្រឆាំងនឹងរោងចក្រចម្រាញ់អ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់នៅថ្ងៃទី១៣ ខែមិថុនា ទីក្រុងតេអេរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដ៏គ្រោះថ្នាក់នេះដល់ទៅ ៦០% នៃភាពសុទ្ធ ដែលជាជំហានមួយខិតទៅកៀកនឹងតួលេខ ៩០% ដែលត្រូវការសម្រាប់កម្រិតគ្រាប់បែកនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm