ការព្យាករកំណើនសេដកិច្ចធ្លាក់ចុះ ក្រោយមានការវាយប្រហាររបស់សហរដ្ឋអាមេរិក

2025/06/23 10:38:42 pm        112

ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរសំខាន់ៗចំនួន ៣ របស់អ៊ីរ៉ង់ កើតឡើងក្នុងពេលវេលា ដែលសេដ្ឋកិច្ចពិភពលោកកំពុងផុយស្រួយរួចហើយ ហើយទស្សនវិស័យ ឥឡូវនេះ ត្រូវអាស្រ័យលើថា តើសាធារណរដ្ឋឥស្លាមសងសឹកយ៉ាងខ្លាំងក្លាវិញយ៉ាងដូចម្ដេច។

មិនថាធនាគារពិភពលោក អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយនិង IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) ស្ថាប័ននីមួយៗ សុទ្ធតែបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួន នៅប៉ុន្មានខែថ្មីៗនេះ។ ការហក់ឡើងយ៉ាងខ្លាំងនូវតម្លៃប្រេង ឬឧស្ម័នធម្មជាតិ ឬការរំខានដល់ពាណិជ្ជកម្មដែលបណ្តាលមកពីកើនឡើងនូវភាពតានតឹងនៃជម្លោះបន្ថែមទៀត នឹងដើរតួជាកត្តាបន្ទច់បង្អាក់មួយទៀតដល់សេដ្ឋកិច្ចពិភពលោក។

អ្នកវិភាគសេដ្ឋកិច្ចរបស់បណ្ដាញសារព័ត៌មាន Bloomberg រួមទាំងលោក Ziad Daoud ផងដែរ បានសរសេរនៅក្នុងរបាយការណ៍មួយថា៖ «យើងនឹងរង់ចាំមើលថា តើទីក្រុងតេអេរ៉ង់ឆ្លើយតបយ៉ាងដូចម្ដេច ប៉ុន្តែការវាយប្រហារនេះ ទំនងជាធ្វើឲ្យជម្លោះតានតឹងខ្លាំងទៅៗ។ សម្រាប់សេដ្ឋកិច្ចពិភពលោក ជម្លោះដែលកំពុងរីករាលដាលនេះ បន្ថែមហានិភ័យឲ្យតម្លៃប្រេងហក់ឡើងកាន់តែខ្ពស់ និងជាកត្តាជំរុញឲ្យអតិផរណាកើនឡើង»។

ការកើនឡើងនូវហានិភ័យភូមិសាស្ត្រនយោបាយ លេចឡើងក្នុងពេលជាមួយគ្នានឹងលទ្ធភាពនៃការមានភាពតានតឹងអត្រាពន្ធ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលការផ្អាកបណ្ដោះអាសន្នរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ជុំវិញពន្ធ «បិដិការ» ដ៏ខ្ពស់របស់លោក ជិតផុតកំណត់ហើយ។ ផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ដោយសារជម្លោះអូសបន្លាយ នៅតំបន់មជ្ឈិមបូព៌ា ទំនងជាត្រូវបានសម្គាល់ឃើញតាមរយៈតម្លៃប្រេងហក់ឡើង។

ក្រោយការវាយប្រហាររបស់អាមេរិក សន្ទស្សន៍ផលិតផលដែលអនុញ្ញាតឲ្យវិនិយោគិនប៉ាន់ស្មានការប្រែប្រួលតម្លៃប្រេងឆៅ បានឡើង ៨,៨ភាគរយ នៅលើវេទិកា IG Weekend Markets។ លោក Tony Sycamore អ្នកយុទ្ធសាស្រ្តរបស់ IG បាននិយាយថា ប្រសិនបើការប្រែប្រួលនោះបន្តមាន នៅពេលការជួញដូរចាប់ផ្ដើមឡើងវិញ លោកបានព្យាករថា ហ៊ុនប្រេងឆៅ WTI នឹងបើកការជួញដូរប្រហែល ៨០ដុល្លារ ក្នុងមួយបារ៉ែល។ ហើយយោងតាមលោក Daoud លោក Tom Orlik និងលោកស្រី Jennifer Welch បានឲ្យដឹងថា ក្នុងករណីមានសេណារីយ៉ូអាក្រក់ធ្ងន់ធ្ងរ ដែលច្រកសមុទ្រ Hormuz ត្រូវបានបិទ នោះប្រេងឆៅអាចឡើងដល់តម្លៃ ១៣០ដុល្លារ ក្នុងមួយបារ៉ែល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm