​មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ស្នើឲ្យលោក Putin ធ្វើអ្វីបន្ថែមទៀត ក្រោយមានការវាយប្រហាររបស់អាមេរិក

2025/06/24 02:07:52 am        149


មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់លោកទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃចន្ទ (ទី២៣ ខែមិថុនា) ដើម្បីសុំឲ្យលោកប្រធានាធិបតី Vladimir Putin ផ្ដល់ជំនួយបន្ថែមពីប្រទេសរុស្ស៊ី បន្ទាប់ពីកាលពីចុងសប្តាហ៍ សហរដ្ឋអាមេរិកបានចាត់វិធានការយោធាដ៏ធំបំផុតលើសាធារណរដ្ឋឥស្លាមជាលើកដំបូង គិតចាប់តាំងពីសម័យកាលបដិវត្តន៍ឆ្នាំ១៩៧៩។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងអ៊ីស្រាអែល បានព្រលយពាក្យសម្ដីជាសាធារណៈ អំពីការសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងអំពីការផ្លាស់ប្តូររបប ជាវិធានការដែលរុស្ស៊ីភ័យខ្លាចថា អាចពន្លិចតំបន់មជ្ឈិមបូព៌ាឲ្យកប់កាន់តែជ្រៅនៅក្នុងស្ថានភាពអាក្រក់បំផុត។

ទោះបីជាលោក Putin បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលក៏ដោយ ក៏លោកមិនទាន់បានធ្វើការអត្ថាធិប្បាយលើការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឡើយទេ តែកាលពីសប្តាហ៍មុន លោកបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ ហើយផ្តល់តួនាទីឲ្យទីក្រុងម៉ូស្គូធ្វើជាអ្នកសម្របសម្រួលលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ប្រភពជាន់ខ្ពស់មួយបានប្រាប់សារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi គ្រោងនឹងប្រគល់លិខិតពីលោក Khamenei ទៅលោក Putin ដែលជាសំបុត្រស្វែងរកការគាំទ្ររបស់ទីក្រុងតេអេរ៉ង់។

ប្រភពពីអ៊ីរ៉ង់បានប្រាប់សារព័ត៌មាន Reuters ថា អ៊ីរ៉ង់មិនទាន់ទទួលបានការគាំទ្រពីរុស្ស៊ីនៅឡើយទេ រហូតមកដល់ពេលនេះ ហើយប្រទេសនេះចង់ឲ្យលោក Putin ធ្វើបន្ថែមទៀត ដើម្បីគាំទ្រខ្លួនប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ ប្រភពមិនបានបញ្ជាក់លម្អិត អំពីជំនួយដែលទីក្រុងតេអេរ៉ង់ចង់បាននោះទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm       
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        23
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm