មហាផ្ទៃ​ប្រមូល​មេដាយ​មាស​គ្រប់​វិញ្ញាសា​ក្នុង​ការ​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​ជាតិ​ឆ្នាំនេះ​

2021/12/28 07:16:24 pm        157

​សូ​ហ្វ​តិ​ន្នី​ស៖ ក្លិប​ក្រសួងមហាផ្ទៃ​បាន​គ្រង​ជើងឯក នៃ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​៨ ឆ្នាំ​២០២១ ក្រោយ​ដណ្ដើម​បាន​មេដាយ​មាស​គ្រប់​វិញ្ញាសា ក្រោយ​ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ៦​ថ្ងៃដែល​ទើប​បញ្ចប់​ការប្រកួត​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​ម្សិលមិញ។​

​លោក ជា សែន​វិស្សុត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​-​កីឡា​ការិនី ៦៣​នាក់​មកពី ៦​សមាគម​/​ក្លិប និង​ក្រសួង​ចូលរួមដែល​ធ្វើការ​ប្រកួត​លើ ៩​វិញ្ញាសា។ ចំពោះ​ការ​ប្រកួត​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កីឡា CCC និង​ពិធី​បិទ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កីឡា​នគរបាល​ជាតិ​កម្ពុ​ជា។​ ​ចំពោះ​លទ្ធផល​បច្ចេកទេសនៃ​ការប្រកួត​ក្លិប​ក្រសួងការពារជាតិឈរ​លេខ​១ ដណ្ដើមបាន​មេដាយ​សរុប ១៣​គ្រឿង មាស ៩​គ្រឿង និង​ប្រាក់ ៤​គ្រឿង ខណៈ​ក្លិប​អគ្គស្នងការ​នគរបាល​ជាតិឈរ​លេខ​២ ដណ្ដើមបាន​មេដាយប្រាក់៤ និង​សំរឹទ្ធ៦។ រីឯ​ក្លិប​ក្រសួងការពារជាតិឈរ​លេខ​៣ ឈ្នះ​មេដាយប្រាក់១ និង​សំរឹទ្ធ១។ ចំណែក​ក្លិប​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺដណ្ដើមបាន​មេដាយ​សំរឹទ្ធ ១​គ្រឿង​ម្នាក់​ដូចគ្នា។​

​ឯកឧត្តម​បណ្ឌិត ជា ប៊ុនហេង អនុប្រធាន​ទី​១ នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់ចំពោះ​ដំណើរ​ការប្រកួត និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​-​កីឡាការិនីក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ដែល​បានបង្ហាញ​នូវ​ភាពស្វាហាប់ និង​ការប្រកួតប្រជែង​ខ្ពស់ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ភាព​រីកចម្រើន ទាំង​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ។ ​តាមរយៈ​នេះក្នុងនាម​សហព័ន្ធ ឯកឧត្តម​បាន​ប្ដេជ្ញា​នឹង​បន្ដ​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះ​ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ពិសេស​កីឡាករ​-​កីឡាការិនី ទាំង​អ្នកទទួលបាន​ជ័យលាភី និង​មិន​ទទួលបាន​មេដាយត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង ដើម្បី​ត្រៀម​ការប្រកួតប្រជែង​ថ្នាក់ជាតិ​ផ្សេងៗ និង​ឈានទៅ​ចាប់យក​ឱកាស​ចូលរួម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm