សម្តេចធិបតី៖ សង្រ្គាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ទាហានជួរមុខប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពលរដ្ឋជាច្រើនជួបការលំបាកផងដែរ

2025/06/24 02:43:34 pm        481

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សង្រ្គាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខប៉ុណ្ណោះទេ វាថែមទាំងបង្កឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើនជួបការលំបាកផងដែរ ជា ពិសេសបងប្អូនដែលរស់នៅតំបន់ប្រយុទ្ធគ្នាតែម្តង។

តាមរយៈសំណេរដោយភ្ជាប់មកជាមួយនូវវិដេអូឃ្លីប ដែលសម្តេចចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ មិថុនា ម្សិលមិញនេះ សម្តេចបានលើក ឡើងថា«សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។ កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរអោបដៃឲ្យគេបំពានបានដែរ»។

បើតាមរយៈវីដេអូឃ្លីបនេះ បងប្អូនប្រជាពលរដ្ឋបានសម្តែងការសប្បាយចិត្ត និងមានក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីវត្តមានសម្តេចធិបតី ចុះសួរសុខទុក្ខពួកគាត់ដោយផ្ទាល់ ដោយប្រជាពលរដ្ឋខ្លះថា ក្នុងនាមគាត់ជាកូនខ្មែរពិតជាសប្បាយចិត្តពេលឃើញសម្តេច មកជួបសំណេះសំណាលជាមួយពួកគាត់ ដោយមិនទុក្ខពួកគាត់ចោល ហើយបានជួនពរសម្តេចធិបតី ទទួលបានជ័យជម្នះគ្រប់មាសត្រូវផងដែរ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឆ្លៀតអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ចំនួន ១២៨២ គ្រួសារស្មើនឹង ៣៨៥០ នាក់។

ក្រៅពីចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តនោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបន្តចុះសួរសុខទុក្ខបងប្អូនកងកម្លាំង ប្រដាប់អាវុធជួរមុខ ដែលកំពុងឈរជើងការពាបូរណភាពទឹកដីនៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារផងដែរ៕ អត្ថបទបាន ចក់



អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm