អ៊ីស្រាអែល ដាក់គោលដៅវាយប្រហារលើឆ្មាំអ៊ីរ៉ង់ និងពន្ធនាគារនៅទីក្រុងតេអេរ៉ង់ក្នុងការវាយប្រហារថ្មី

2025/06/24 04:14:02 pm        355

អ៊ីស្រាអែល បានវាយប្រហារលើទីតាំងឆ្មាំបដិវត្តន៍ និងពន្ធនាគារ Evin ក្នុងទីក្រុងតេអេរ៉ង់ ក្នុងថ្ងៃទី១១នៃសង្រ្គាមកាលពីថ្ងៃចន្ទ ទី២៣ មិថុនា ជាអ្វីដែលប្រទេសនេះនិយាយថាជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនលើរដ្ឋធានីរបស់អ៊ីរ៉ង់។

ក្នុងការឆ្លើយតបវិញ អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលទៅកាន់ដែនដីអ៊ីស្រាអែល និងបានប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក បន្ទាប់ពីបានវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។

ការផ្ទុះយ៉ាងខ្លាំង បានអង្រួនរដ្ឋធានីអ៊ីរ៉ង់ ដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា យោធាបានវាយប្រហារ «គោលដៅរបស់របបនេះ» ដោយកម្លាំងមិនធ្លាប់មានពីមុនមក ហើយរំពឹងទុកថា អ៊ីស្រាអែលអាចឈានដល់ការផ្តួលរំលំមេដឹកនាំរបស់អ៊ីរ៉ង់។

គោលដៅនានារួមមានទាំងពន្ធនាគារ Evin ដែលលោក Katz និយាយថា «ដាក់អ្នកទោសនយោបាយ និងក្រុមប្រឆាំងរបបអ៊ីរ៉ង់» ព្រមទាំងមជ្ឈមណ្ឌលទីបញ្ជាការកងជីវពល Basij ក្នុងស្រុក និងកងឆ្មាំបដិវត្តន៍អ៊ីស្លាមដ៏មានឥទ្ធិពល។



យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា គោលដៅជាច្រើនជាកម្មសិទ្ធិរបស់កងកម្លាំងអ៊ីរ៉ង់ ដែលទទួលបន្ទុកសម្រាប់ការការពារសន្តិសុខមាតុភូមិ ការបង្ក្រាបការគំរាមកំហែង និងការរក្សាស្ថេរភាពរបស់របបនេះ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និងយោធាអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលក៏បានវាយលុកនៅតំបន់ Fordo ជាទីតាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនុយក្លេអែរដ៏សំខាន់ ដែលត្រូវបានបង្កប់យ៉ាងជ្រៅនៅតំបន់ភ្នំភាគខាងត្បូងទីក្រុងតេអេរ៉ង់។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        10
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm