តម្លៃភាគហ៊ុនសកលហក់ឡើង និងតម្លៃប្រេងធ្លាក់ចុះខណៈលោកTrump ប្រកាសបទឈប់បាញ់អ៊ីរ៉ង់-អ៊ីស្រាអែល

2025/06/24 04:45:48 pm        325

តម្លៃភាគហ៊ុនសកលបានកើនឡើង ហើយប្រាក់ដុល្លារបានបន្តធ្លាក់ចុះនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump និយាយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់ ដោយរុញតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្ដីបារម្ភពីការរំខានការផ្គត់ផ្គង់បានធ្លាក់ចុះ។តាមរយៈសំណេរលើបណ្ដាញសង្គម Truth Social លោក Trump បញ្ចាក់ថាបទឈប់បាញ់នឹងចូលជាធរមានក្នុងរយៈពេល១២ ម៉ោងទៀតបន្ទាប់ពីនោះ សង្រ្គាមនឹងត្រូវបានចាត់ទុកថាបានបញ្ចប់។  

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានអះអាងថា ទីក្រុងតេអេរ៉ង់បានយល់ព្រមលើបទឈប់បាញ់ជាមួយអ៊ីស្រាអែល។ សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែលបានរាយការណ៍ថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានយល់ព្រមក្នុងការសន្ទនាជាមួយលោក Trump ចំពោះបទឈប់បាញ់មួយ ដរាបណាអ៊ីរ៉ង់បញ្ឈប់ការវាយប្រហាររបស់ខ្លួន។  

ស្របពេលនោះ តម្លៃប្រេងបានធ្លាក់ចុះជិត៤%បន្ថែមទៀត ក្រោយបានធ្លាក់ចុះ៩%រួចហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈអ៊ីរ៉ង់បានសងសឹកលើមូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។

ស្របពេលការគំរាមកំហែងភ្លាមៗចំពោះការបិទផ្លូវដឹកជញ្ជូនដ៏សំខាន់នៃច្រកសមុទ្រ Hormuz ហាក់ដូចជាបានបញ្ចប់ ភាគហ៊ុនប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣,៤%បន្ថែមទៀត មកនៅត្រឹម ៦៦,២៤ ដុល្លារក្នុងមួយបារ៉ែល ជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១១ ខែមិថុនា។ 

ទ្រព្យសកម្មងាយរងហានិភ័យ បានកើនឡើង ដោយភាគហ៊ុន S&P 500របស់អាមេរិក បានកើនឡើង ០,៥% និងតម្លៃភាគហ៊ុន Nasdaq លោតឡើងជាង ០,៧%។ ចំណែកតម្លៃភាគហ៊ុនរបស់អឺរ៉ុប EUROSTOXX 50 បានហក់ឡើង១,១%ហើយភាគហ៊ុន FTSEរបស់អង់គ្លេសកើនឡើង០,៣%។ ដំណឹងនៃបទឈប់បាញ់បានមើលឃើញថាប្រាក់ដុល្លារបានបន្តធ្លាក់ចុះកាលពីយប់រំលងអធ្រាត្រ ហើយប្រាក់យ៉េនជប៉ុនកើនឡើង ស្របពេលប្រាក់អឺរ៉ូ បានកើនឡើងដែរនៅថ្ងៃអង្គារនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm