អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង៤០នាក់បន្ថែមទៀតនៅតំបន់ហ្កាហ្សា រួមទាំងអ្នកស្វែងរកជំនួយ

2025/06/24 05:39:31 pm        252

ប្រភពវេជ្ជសាស្ត្របាននិយាយថា មនុស្សយ៉ាងហោចណាស់៤៣នាក់បន្ថែមទៀតត្រូវបានសម្លាប់ក្នុងការវាយប្រហារផ្សេងៗរបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកព្រលឹម ខណៈយោធាកំពុងវាយលុកតំបន់ដែលរងការឡោមព័ទ្ធមួយឥតឈប់ឈរ ស្របពេលចំនួនអ្នកស្លាប់សរុបរបស់ពលរដ្ឋប៉ាឡេស្ទីនក្នុង សង្គ្រាមរ៉ាំរ៉ៃនេះ បានកើនឡើងលើសពី ៥៦.០០០ នាក់ ។  

អ្នកដែលត្រូវបានសម្លាប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រួមមានអ្នកស្វែងរកជំនួយយ៉ាងហោចណាស់ ២០ នាក់ដែលបានបាត់បង់ជីវិតពេលកំពុងព្យាយាមស្វែងរកអាហារសម្រាប់គ្រួសាររបស់ពួកគេនៅឯមជ្ឈមណ្ឌលចែកចាយមូលនិធិមនុស្សធម៌ហ្កាហ្សាគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងគាំទ្រដោយអ៊ីស្រាអែល ដែលអង្គការសហប្រជាជាតិបានថ្កោលទោសថាយកជំនួយធ្វើជាអាវុធ។ 

ការសម្លាប់នេះគឺជាវិនាសកម្មចុងក្រោយបង្អស់ក្នុងរលកនៃការសម្លាប់រង្គាលប្រចាំថ្ងៃ ដោយផ្តោតលើប្រជាជនប៉ាឡេស្ទីនកំពុងស្រេកឃ្លាន ដែលបន្តធ្វើដំណើរដ៏គ្រោះថ្នាក់ទៅកាន់ចំណុចចែកចាយអាហារ។ ក្រុមអ្នករិះគន់បានថ្កោលទោសទីតាំងចែកចាយជំនួយទាំងនេះថាជា "កន្លែងសត្តឃាតសម្រាប់មនុស្ស" ស្របពេលមានភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ និងវិបត្តិទុរ្ភិក្សកំពុងកើតមាន។

ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីននៅជិតមជ្ឈមណ្ឌលផ្តល់ជំនួយបានសម្លាប់មនុស្សជាង៤០០ នាក់ និងរបួសប្រហែល១.០០០នាក់ ចាប់តាំងពីមូលនិធិជំនួយមនុស្សធម៌នេះ បានចាប់ផ្តើមចែកចាយនៅថ្ងៃទី ២៧ ខែឧសភា។  

លោក Hani Mahmoudអ្នកសារព័ត៌មានរបស់ Al Jazeera រាយការណ៍ពីទីក្រុង ហ្កាហ្សា ថា ហ្វូងមនុស្សស្រេកឃ្លានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលចែកចាយអាហារនៅក្រុង Rafah ឬច្រករបៀង Netzarim មកទល់ពេលនេះ ។អ្នកស្វែងរកជំនួយ ១៣ នាក់ត្រូវបានបាញ់សម្លាប់នៅថ្ងៃនេះ។ ពួកគេស្ថិតក្នុងចំណោមមនុស្ស៣០ នាក់ដែលត្រូវបានសម្លាប់ដោយយោធាអ៊ីស្រាអែលតាំងពីព្រឹកព្រលឹម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm