រាជធានីភ្នំពេញរៀបចំការប្រឡងបាក់ឌុបសាកល្បងសម្រាប់សិស្សថ្នាក់ទី១២ ទូទាំងរាជធានី

2025/06/24 10:41:09 am        636

មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានរៀបចំការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​សាក​ល្បង​សម្រាប់​សិស្សថ្នាក់ទី១២ ទូទាំងរាជធានី។ ការប្រឡងសាកល្បងនេះ រៀបចំ​ឡើង​រយៈ​ពេល២ថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយសិស្សត្រូវប្រឡង ៧​មុខ​វិជ្ជា​ដូច​ទៅ​នឹង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតប្រាកដ។

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥នេះ គ្រប់សាលាវិទ្យាល័យនៅរាជធានីភ្នំពេញ បាន​រៀប​ចំ​ការ​ប្រឡង​បាក់ឌុបសាកល្បង ដោយដំណើរ​ការ​គ្រប់​យ៉ាង​រៀបចំ​ដូច​ទៅ​នឹង​ការ​ប្រឡង​ថ្នាក់​ជាតិ​ពិត​ប្រាកដ​។ សម្រាប់វិទ្យាល័យជាស៊ីមសាមគ្គី បានចាប់ផ្ដើមសកម្មភាពដំបូងនៅថ្ងៃប្រឡងទី១​នេះ ពីការឆែកឆេរសំណៅឯកសារនៅច្រកចូល មុនតម្រូវឱ្យសិស្សចូលទៅក្នុងបន្ទប់ប្រឡង និង​ការ​កាត់​វិញ្ញាសា ក្រោមការពិនិត្យផ្ទាល់ដោយសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលទទួល​ខុស​ត្រូវ​ត្រួត​ពិនិត្យ​ដំណើរ​ការប្រឡងនៅបន្ទប់នីមួយៗ។

លោកគ្រូ ផាន់ ណិល ជានាយកវិទ្យាល័យជាស៊ីមសាមគ្គីលើកឡើងថា ការប្រឡង​សាកល្បង​នា​ពេល​នេះ ​ពិតជាសំខាន់។ ភាពសំខាន់គឺថា សាលានឹងអាចដឹងពីសមត្ថពិតប្រាកដរបស់សិស្ស មុន​ការប្រឡងថ្នាក់ជាតិពិតប្រាកដចូលមកដល់។ សាលា​នឹង​រៀប​ចំ​ថ្នាក់​ពិសេស​សម្រាប់​បំប៉ន​ចំពោះ​សិស្ស​ដែលទទួលបានលទ្ធផលមិនល្អសម្រាប់ការប្រឡងសាកល្បងនាពេលនេះ។ គោល​ដៅ គឺធ្វើឱ្យពួកគេអាចពង្រឹងសមត្ថភាពឱ្យកាន់តែប្រសើរ សម្រាប់ការប្រឡងពិតប្រាកដនៅខែ សីហា​ខាងមុខ។

សម្រាប់សិស្ស ក៏បង្ហាញការមើលឃើញដែរថា ការប្រឡងសាកល្បងនាពេលនេះ ជាការ​ប្រឡង​សំខាន់​ ព្រោះពួកគេនឹងអាចដឹងពីសមត្ថភាពរបស់ខ្លួន ដឹងពីមុខវិជ្ជាដែលខ្លួនអាចធ្វើបានល្អ ដឹង​​ពី​មុខ​វិជ្ជា​ដែលខ្លួនធ្វើមិនបានល្អ។ ការដឹងពីសមត្ថភាពមុនការប្រឡងនេះ គឺពួកគេ​នៅ​មាន​ពេល​វេលា​សម្រាប់​ពង្រឹងសមត្ថភាព រៀនសូត្របន្ថែម ដើម្បីការប្រឡងថ្នាក់ជាតិពិតប្រាកដ។

ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​បង្ខិត​កាល​បរិច្ឆេទការប្រឡងឱ្យដូចទៅនឹងសម័យប្រឡងដែលរៀបចំឡើង មុនមានវត្ត​មាន​ជំងឺ​រាត​ត្បាត​កូវីដ-១៩។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥នេះ នឹងប្រព្រឹត្តិ​ទៅ​រយៈ​ពេល ២ថ្ងៃ គឺនៅថ្ងៃទី ១៨ ថ្ងៃទី ១៩ ខែសីហា ដែលសិស្សថ្នាក់វិទ្យាសាស្ត្រសង្គម និង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រពិត ត្រូវប្រឡងលើ ៧មុខវិជ្ជា៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា
2025/06/25 09:10:03 pm        1
អភិបាលខេត្តប៉ៃលិន ផ្តាំផ្ញើដល់បងប្អូនពលករដែលវិលត្រឡប់មកពីថៃ កុំព្រួយបារម្ភរឿងអត់ការងារធ្វើ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមរួចរាល់ហើយ
2025/06/25 06:03:21 pm        1
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះជួបមន្រី្តសុខាភិបាល នៅមណ្ឌលសុខភាពព្រែកលួង ដើម្បីស្វែងយល់ពីមូលដ្ឋាន និងការបម្រើសេវាសុខភាព
2025/06/25 06:00:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសន្ទនារវាងកម្ពុជា-កូរ៉េ ឆ្លុះបញ្ចាំងពីការយកចិត្តទុកលើការថែទាំគាំទ្រវិនិយោគបរទេសនៅកម្ពុជា

2025/06/25 09:10:03 pm
​ក្រុមហ៊ុននេប៉ាល់ ប្រើប្រាស់យានដ្រូន ដើម្បីដឹកជញ្ជូនសម្ភារៈ និងកាកសំណល់នៅលើភ្នំ Everest
2025/06/25 08:36:50 pm
​លោក Macron ៖ អឺរ៉ុបនឹងចំណាយបន្ថែមទៀតលើថ្លៃការពារ ដើម្បីប្រឈមការគំរាមកំហែងពីរុស្ស៊ី
2025/06/25 08:34:02 pm
​ពលរដ្ឋហ្កាហ្សាចូលរួមពិធីបុណ្យសពអ្នកកាសែតដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
2025/06/25 07:55:54 pm
​អាកាសយានដ្ឋានក្រុងតែល អាវីវ ចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ក្រោយមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់
2025/06/25 07:44:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/24 12:22:40 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/18 05:08:57 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/25 06:29:53 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/24 10:25:40 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am