បណ្ដា​រដ្ឋាភិបាល​តំបន់​អឺរ៉ុប​ជំរុញ​ឱ្យ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 ក្នុង​អំឡុង​រដូវ​កាល​ពិធីបុណ្យ​

2021/12/28 07:39:26 pm        83

​អឺរ៉ុប៖ ប្រទេស​ជាច្រើន​តំបន់​អឺរ៉ុប​កំពុង​មើល​ឃើញ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ជា​ថ្មី​ទៀត ខណៈ​បណ្ដា​រដ្ឋាភិបាល​នៅ​ទូទាំង​ទ្វីប​នេះ​ជំ​រុញ​ឱ្យ​ទប់ស្កាត់​ការ​ឆ្លង​វីរុស COVID-19 ក្នុង​អំឡុង​រដូវ​កាល​ពិធីបុណ្យ​។ ​ជាក់ស្ដែង​ប្រទេស​អ៊ីតាលី​បាន​រឹត​បន្តឹង​ការ​រឹតត្បិត​របស់​ខ្លួន​បន្ថែ​ម​ទៀត ដោយ​រារាំង​មិន​ឱ្យ​អ្នក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ចូល​ទៅ​ទី​សាធារណៈ​សំខាន់ៗ និង​បង្ខំ​ឱ្យ​ពាក់​ម៉ាស់​ពេល​ចេញ​ពី​ផ្ទះ​។​

​នៅ​ប្រទេស​បារាំង ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សកល​នៅ​ក្រៅ​ផ្ទះ​ត្រូវ​បាន​ហាមឃាត់ ហើយ​ក្លឹប​រាត្រី​នឹង​បិទ​រហូតដល់​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ​២០២២​។​ នាយករដ្ឋមន្ត្រី​បារាំង លោក Jean Castex បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ (២៧ ធ្នូ​) ថា ​ចន្លោះ​ពេល​នៃ​ការ​ចាក់​វ៉ាក់សាំងត្រូវ​បាន​កាត់បន្ថយ​ម​ក​ត្រឹម ៣ខែ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​។ ​កាលពី​ថ្ងៃ​ទី២៥​ ខែ​ធ្នូ ក្រុម​អាជ្ញាធរ​សុខាភិបាល​បាន​និយាយ​ថា ​ចំនួនករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ហក់​ឡើង​ជាង ១០០,០០០នាក់ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រីក​រាល​ដាល​នៅ​ទូទាំង​ប្រទេស​។​ ​ប្រទេស​អេ​ស្ប៉ា​ញ​នឹង​ធ្វើ​ឱ្យ​ការ​ពាក់​ម៉ាស់​នៅ​ខាងក្រៅ​ផ្ទះ​ជា​កាតព្វកិច្ច​ជា​ថ្មី​ទៀត ​ដោយ​នាយករដ្ឋមន្ត្រី​កំណត់​ឱ្យ​អនុម័ត​ច្បាប់​ដោយ​ក្រឹត្យ​។ ​ប្រទេស​នេះ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស COVID-19 ខ្ពស់​បំផុត​ស្រប​ពេល​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រីក​រាលដាល​ខ្លាំង​។ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​អង់គ្លេស​បាន​ទប់​ទល់នឹង​ការ​រឹតត្បិត​ថ្មី​នៅមុន​ថ្ងៃ​ឈប់សម្រាក ទោះបីជា​ខ្លួន​នៅ​តែ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ករណី​ឆ្លង​វីរុស COVID-19 ដែល​កំពុង​ហក់​ឡើង​ខ្ពស់ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​អាច​ចម្លង​បាន​កាន់​តែ​ច្រើន​ថែមទៀត​។​

​ចំណែក​នៅ​​បែលហ្ស៊ិក​វិញ​ការ​តវ៉ា​បាន​ផ្ទុះឡើង បន្ទាប់ពី​ប្រទេស​នេះ​បាន​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត​ថ្មី ដោយ​បិទរោងភាពយន្ត មហោ​ស្រព និង​សកម្មភាព​កម្សាន្ត​ក្នុងស្រុកផ្សេងទៀត ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron រាតត្បាត​។​ ក្រុម​បុគ្គលិក​ខាង​វប្បធម៌​ភាគច្រើន​ចំនួន ៥,០០០នាក់​បាន​អះ​អាង​ថា ​រដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​ជំហរ​មិន​ច្បាស់លាស់​របស់​ពួកគេ​។ ហើយ​បាតុកម្ម​ដោយ​ស្ងប់ស្ងាត់​បាន​កើត​ឡើង​ពេញ​ផ្ទៃ​ប្រទេស​។ ​នៅ​ប្រទេស​ក្រិ​ករាល់​ការ​ប្រគំ​តន្ត្រី​បុណ្យ​ណូអែល និង​ព្រឹត្តិការណ៍​ផ្សេងទៀត​ត្រូវ​បាន​លុបចោល​នៅក្រោម​ការ​រឹត​បន្តឹង​ថ្មី​ ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដែល​រួមមាន​ការ​ពាក់​ម៉ាស់​ជា​កាតព្វកិច្ច​ពេល​ចេញ​ទៅ​ខាង​ក្រៅ និង​កន្លែង​សាធារណៈ​ទាំងអស់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm