កិច្ចប្រជុំកំពូលណាតូ នៅទីក្រុងឡាអេ ចង់ផ្តោតលើការចំណាយ ប៉ុន្តែបញ្ហាអ៊ីរ៉ង់ ហាក់គ្របដណ្ដប់កិច្ចពិភាក្សា

2025/06/24 07:05:23 pm        279

សម្ព័ន្ធយោធាណាតូ កំពុងរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសប្តាហ៍នេះ ដើម្បីផ្គាប់ចិត្តប្រធានាធិបតីអាមេរិក លោក Donald Trump ជាមួយនឹងគោលដៅចំណាយលើវិស័យការពារជាតិថ្មីមួយកាន់តែខ្ពស់ជាងមុន ប៉ុន្តែឥឡូវនេះ កិច្ចពិភាក្សាហាក់គ្របដណ្ដប់ទៅដោយផលប៉ះពាល់នៃការវាយប្រហារយោធារបស់អាមេរិក លើអ៊ីរ៉ង់។

ជំនួបរយៈពេលពីរថ្ងៃនេះ គឺនៅថ្ងៃអង្គារ និងថ្ងៃពុធ ក៏មានបំណងផ្តល់សញ្ញាដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា អង្គការណាតូកំពុងរួបរួមគ្នា បើទោះបីជាលោក Trump ធ្លាប់រិះគន់សម្ព័ន្ធយោធានេះក៏ដោយ ហើយបានប្តេជ្ញាចិត្តពង្រីក និងបង្កើនការការពាររបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយពីទីក្រុងមូស្គូ។

កិច្ចប្រជុំកំពូល និងសេចក្តីថ្លែងការណ៍ចុងក្រោយនឹងមានរយៈពេលខ្លី ហើយផ្តោតលើការធ្វើតាមការអំពាវនាវរបស់លោក Trump ឱ្យចំណាយ ៥% នៃ GDP លើវិស័យការពារជាតិ ដែលជាអត្រាហក់លោតដ៏ធំមួយពីគោលដៅ ២% បច្ចុប្បន្ន។ គោលដៅនេះត្រូវបានសម្រេចដោយការវិនិយោគបន្ថែមទៀតទាំងផ្នែកយោធា និងការចំណាយទាក់ទងនឹងសន្តិសុខ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នឹងអង្គុយរួមតុអាហារពេលល្ងាចមួយមុនកិច្ចប្រជុំកំពូលនៅល្ងាចថ្ងៃអង្គារ (២៤ មិថុនា) នេះ ដោយមិនចូលកិច្ចប្រជុំផ្លូវការជាមួយមេដឹកនាំនៅថ្ងៃពុធបន្ទាប់នោះទេ ដោយសារទំនាក់ទំនងងាយប្រែក្លាយជាជម្លោះរបស់លោកជាមួយលោក Trump។

ការទម្លាក់គ្រាប់បែករបស់អាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅចុងសប្តាហ៍ បានធ្វើឱ្យកិច្ចប្រជុំកំពូលនេះ ពិបាកព្យាករណាស់សម្រាប់ប្រមុខអង្គការណាតូ លោក Mark Rutte — ជាអតីតនាយករដ្ឋមន្ត្រីហូឡង់ ដែលជាម្ចាស់ផ្ទះជំនួបនេះក្នុងទីក្រុងកំណើតរបស់លោក — ហើយក៏ប្រហែលជាពិបាកសម្រេចនូវអ្វីដែលប្រទេសសមាជិកណាតូផ្សេងទៀតចង់បានពោលគឺការរួបរួម។ ប្រសិនបើកិច្ចប្រជុំនេះមិនដំណើរការល្អតាមផែនការទេ នោះអង្គការណាតូនឹងប្រថុយនឹងភាពទន់ខ្សោយ និងបែកបាក់គ្នាកាន់តែជ្រៅ៕



 

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm