ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងទៅកាន់មេដឹកនាំពិភពលោកកាលពីថ្ងៃចន្ទ ដោយជំរុញឱ្យមេដឹកនាំអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលសន្តិភាពដែល នឹងនាំទៅរកបទឈប់បាញ់នៅអាស៊ីខាងលិច។

លោក Maduro បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍របស់លោក ដោយមានលិខិតមួយច្បាប់ដែលត្រូវបានបង្ហាញ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិកនៃស្ថាប័នការទូតនៅទីក្រុង Caracas ដែលអនុប្រធានាធិបតីរបស់លោក លោក Delcy Rodriguez ជាអ្នកអានជំនួសលោក។
លោកប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទ នូវបទឈប់បាញ់ពេញលេញមួយ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាចបញ្ចប់សង្រ្គាមរយៈពេល១២ថ្ងៃ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ភៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ និងបានជំរុញឱ្យមានការព្រួយបារម្ភពីការកើនឡើងជម្លោះបន្ថែមទៀតនៅក្នុងតំបន់ដែលហែកហួរដោយសង្រ្គាម។
អ៊ីស្រាអែល ដែលចូលរួមដោយសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីចុងសប្តាហ៍ បន្ទាប់ពីបានចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់ ជិតទទួលបានអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់ និងប្រទេសវ៉េណេស៊ុយអេឡា បានពង្រីកកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ ២០២០ ជាពិសេសក្នុងគម្រោងថាមពល និងការផ្លាស់ប្តូរប្រេង។

