ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​អភិវឌ្ឍន៍​របស់​កីឡា​បាល់​ឱប​កម្ពុជា​

2021/12/28 07:47:23 pm        98

​​បាល់​ឱប៖ លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ កាយ និង​កីឡា បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​របស់​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា ពិសេស​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ទាំង​មន្ដ្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនីដើម្បី​ត្រៀម​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នានា ក៏ដូចជា​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​ការ​ថ្លែង​កោតសរសើរ​ពី​សំណាក់​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​នេះធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កីឡា​បាល់​ឱ​បាប​កម្រិត​១ ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​លោក​ថា ទោះបី​កីឡា​បាល់ឱបទទួលបាន​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំមិន​ច្រើន ​ដូច​សហព័ន្ធ​ជាតិ​ធំៗ​មួយចំនួន តែ​សហព័ន្ធ​បាន​ព្យាយាម​ប្រើប្រាស់​ថវិកា​ចំ​គោល​ដៅ ទាំង​ការងា​រដ្ឋបាល ការបណ្ដុះបណ្ដាល និង​ការរៀបចំ​ការប្រកួត​ជាដើម។ តាមរយៈ​នេះលោក​បាន​គាំទ្រ និង​ជំរុញ​សហព័ន្ធ​ឲ្យ​បន្ដ​ការខិតខំ​ប្រឹង​បន្ថែមទៀតដើម្បី​ស្វែងរក​ឧត្តមភាព និង​កិត្តិយស​ជូន​ជាតិទាំង​ក្នុងស្រុក និង​លើ​ឆាក​អន្ដរជាតិនាពេលខាងមុខ។​ ​លោក លន់ សាម​ឌី អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជាបាន​បញ្ជាក់ថា ការបណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល ក៏​ជា​ផ្នែក​មួយនៃ​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធ ដើម្បី​ពង្រឹង​ការអភិវឌ្ឍ​នូវ​ធនធាន​មន្ដ្រី​បច្ចេកទេសឆ្ពោះទៅរក​កម្រិត​ជាតិ និង​អន្ដរជាតិ ដែលជា​យុទ្ធសាស្ដ្រ​យក​ប្រៀបមួយ​ក្នុងការ​ប្រកួត​កម្រិត​អន្ដរជាតិ នៅពេល​ដែលមាន​កីឡាករ​-​កីឡាការិនី​ចូលរួម។​

​តាមរយៈ​នេះ លោក​បាន​ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់ ក្រោយ​បញ្ចប់​វគ្គ​នេះត្រូវ​បន្ដ​សិក្សា​ស្វែងយល់​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឈានទៅ​អាជ្ញាកណ្ដាល​កម្រិត​ខ្ពស់ ដែល​អាច​ចូលរួម​កាត់សេចក្ដី​ក្នុង​ការប្រកួត​ថ្នាក់ជាតិ និង​អន្ដរជាតិ​នា​ថ្ងៃ​អនាគត​បាន។​ ​សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កីឡា​បាល់ឱប​កម្រិត​១ ខាងលើមាន​សិក្ខាកាម ២៥​នាក់មកពី ៩​សមាគម​/​ក្លិបរួមទាំង​មន្ដ្រី​សហព័ន្ធ។ ជា​លទ្ធផល​នៃ​ការសិក្សាត្រូវបាន​វាយតម្លៃ​ មាន​សិក្ខាកាម​ទទួល​បា​និទ្ទេស​ល្អ ៥០%, និទ្ទេស​ល្អ​បង្គួរ ៣០% និង​និទ្ទេស​មធ្យម ២០%៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm