ឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការក្រសួងផែនការ អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការរាជធានី-ខេត្ត

2025/06/24 03:05:39 pm        401

មណ្ឌលគីរី៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សា​ភិបាល​នៃវិទ្យាស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីស្ថិតិប្រជាសាស្រ្ត ដល់មន្រ្តីមន្ទីរផែនការ រាជធានី ខេត្ត ។

នៅក្នុងពិធីនោះដែរ​ឯកឧត្តម រិន វីរៈ បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ ​សូមយកចិត្តទុកដាក់ខ្ពស់បំផុត​ក្នុងការសិក្សារៀនសូត្រ​ ដើម្បី​យល់​ដឹង​ពី ស្ថិតិ​ប្រជាសាស្រ្ត​ឱ្យ​បានស៊ីជម្រៅ​ និងច្បាស់លាស់ ​ក្នុងការពង្រឹង ​និងពង្រីកសមត្ថភាព​ ក្នុងការ​លើកកម្ពស់​គុណភាព​អង្គភាព​មន្ទីរជំនាញលើការវិភាគទិន្នន័យ ស្ថិតិប្រជាសាស្រ្តឱ្យមានប្រសិទ្ធភាពនិងគុណភាព។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តី ក៏ដូចជា​លើកកម្ពស់ការយល់ដឹង ​អំពីទស្សនទាន​ជាមូលដ្ឋានសំខាន់ៗ​របស់ស្ថិតិប្រជាសាស្រ្ត​ មានជាអាទិ៍ ទំហំគ្រួសារ ការបែងចែករបាយប្រជាជនតាមតំបន់ភូមិសាស្រ្ត សមាសធាតុប្រជាជន (អាយុ ភេទ ជាតិព័ន្ធ និងចរឹតលក្ខណៈផ្សេងៗទៀត) ការផ្លាស់ប្តូរបម្រែបម្រួលប្រជាសាស្រ្ត ​កំណើត លទ្ធភាព​មានកូន មរណភាព ​ចំណាកស្រុក ​ព្រមទាំងវិធីសាស្រ្តគណនាផងដែរ ៕


អត្ថបទដែលទាក់ទង

ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក
2026/03/07 10:08:26 pm        1
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
2026/03/07 09:37:44 pm        1
ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
2026/03/07 05:01:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារបក្សចុះខេត្តកំពង់ធំ អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្រពាំងផ្តៀក

2026/03/07 10:08:26 pm
​រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាការចាំបាច់ ជួយជំរុញពិពិធកម្មនិងកំណើនសេដ្ឋកិច្ច
2026/03/07 09:37:44 pm
​ក្រសួងបរិស្ថានបញ្ជាឱ្យមន្ទីរបរិស្ថានរាជធានី–ខេត្ត ពិនិត្យទីតាំងស្តុកសំណល់អេតចាយទូទាំងប្រទេស បន្ទាប់ពីរកឃើញទីតាំងខុសច្បាប់មួយកន្លែងឆេះបង្កការបំពុល
2026/03/07 05:01:15 pm
​រុស្ស៊ីបាញ់ស្រោចមីស៊ីល និងយានដ្រូនលើអ៊ុយក្រែន ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦នាក់ស្លាប់
2026/03/07 04:57:43 pm
​ក្រុមហ៊ុនអាកាសចរណ៍ Emirates ផ្អាកជើងហោះហើរ ទាំងទៅ និងមកពីទីក្រុង Dubai
2026/03/07 04:55:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/07 02:01:17 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/06 06:37:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/05 02:01:19 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/07 12:46:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am