សមាជិកបក្សប្រជាធិបតេយ្យ ដាក់សំណើពិនិត្យមើលការប្រើប្រាស់យោធារបស់លោក Trump ប្រឆាំងនឹងអ៊ីរ៉ង់

2025/06/24 10:25:21 pm        405

សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ ៣រូប ក្នុងសភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃចន្ទ (២៣ មិថុនា) បានដាក់ស្នើសេចក្ដីសម្រេចមួយស្ដីពីអំណាចសង្រ្គាម ដើម្បីត្រួតពិនិត្យមើលការប្រើប្រាស់កម្លាំងយោធារបស់លោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្ដាហ៍។

គណបក្សសាធារណៈរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា ហើយសេចក្ដីសម្រេចណាមួយ ដែលចង់ដាក់កម្រិតលើសកម្មភាពរបស់លោក Trump ទំនងជាមិនអាចឆ្លងផុតសភាទាំងពីរនោះទេ។

សេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ ដោយតំណាងរាស្រ្តបក្សប្រជាធិបតេយ្យអាមេរិក ៣រូបឈ្មោះ Jim Himes, Gregory Meeks និង Adam Smith បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Trump បានអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់។

មាជិកសភាបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋមួយចំនួន បានអំពាវនាវឱ្យសភាគ្រប់គ្រងការប្រើកម្លាំងយោធារបស់លោក Trump នៅអ៊ីរ៉ង់ និងរារាំងការជាប់ពាក់ព័ន្ធរបស់អាមេរិក នៅក្នុងជម្លោះ។ សមាជិកសភាអាមេរិកខាងបក្សប្រជាធិបតេយ្យជាច្រើនបាននិយាយថា សកម្មភាពរបស់លោក Trump គឺមិនស្របតាមរដ្ឋធម្មនុញ្ញទេ ហើយថា មានតែសភាទេដែលមានអំណាចក្នុងការប្រកាសសង្គ្រាមលើប្រទេសបរទេស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm