[UPDATE] បាតុករទាមទារឲ្យលោកស្រី Paetongtarn ចុះចេញពីតំណែង ជុំវិញវិបត្តិនយយោបាយ ក្នុងប្រទេស

2025/06/24 10:35:40 pm        209

នៅថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ ក្រុមបាតុករមកពីបណ្តាញនិស្សិត និងប្រជាជន ដើម្បីកំណែទម្រង់ប្រទេសថៃ ហៅកាត់ថា NSPRT ដឹកនាំដោយលោក Pichit Chaimongkol (ពីជីត ចៃមង្គល) បានប្រមូលផ្តុំគ្នានៅខាងក្រៅវិមានរដ្ឋាភិបាល ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra (ផែថងថាន ស៊ីណាវ៉ាត់) ចុះចេញពីតំណែង ក្រោយមានវិបត្តិនយោបាយ នៅក្នុងប្រទេស។

បាតុកម្មនោះ មានរំលេចឡើងនូវសកម្មភាពជានិមិត្តរូប ក្នុងនោះរួមទាំងការបង្ហាញបដាពណ៌សប្រវែង ១០០ម៉ែត្រ ដែលសរសេរសាររិះគន់នាយករដ្ឋមន្ត្រីជាសាធារណៈ។ ក្រុមបាតុករបានដើរដង្ហែទៅកាន់បរិវេណនៃវិមានរដ្ឋាភិបាល ក្នុងតំបន់ Dusit នៃទីក្រុងបាងកក ហើយបានអានសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបង្ហាញពីជំហររបស់ពួកគេ។

លោក Pichit បានបញ្ជាក់ថា ក្រុមនេះកំពុងអំពាវនាវឲ្យលោកស្រី Paetongtarn ចុះចេញពីតំណែងជាបន្ទាន់ ដោយចោទប្រកាន់លោកស្រីថា ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ដែលមិនកំពុងត្រូវបានកំណត់ជាអាទិភាពនោះឡើយ ហើយជំនួសមកវិញ បានផ្ដល់ឲ្យមានភាពងាយរងគ្រោះ ក្នុងសន្តិសុខជាតិ។

អ្នកដឹកនាំការតវ៉ារូបនេះបានលើកឡើងថា៖ «នេះជាការបរាជ័យក្នុងការដឹកនាំ កង្វះការទទួលខុសត្រូវ និងមានភាពទន់ខ្សោយខ្លាំង ក្នុងពេលមានវិបត្តិជាតិ។ ឥឡូវនេះ ប្រជាជនគ្រប់មជ្ឈដ្ឋានទាមទារឲ្យនាយករដ្ឋមន្ត្រីទទួលខុសត្រូវ ដោយការចុះចេញពីតំណែង»។

លោក Pichit បានបន្ថែមថា ការសម្រេចថ្មីៗនេះរបស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) ក្នុងការទទួលយកសំណុំរឿងរំលោភក្រមសីលធម៌ប្រឆាំងនឹងលោកស្រី Paetongtarn ដើម្បីធ្វើការស៊ើបអង្កេតនោះ បានធ្វើឲ្យភាពស្របច្បាប់របស់លោកស្រីកាន់តែចុះខ្សោយហើយ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm