លោកស្រី Kallas៖ ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ នឹងក្លាយជាការគំរាមកំហែងដ៏ធំ

2025/06/24 10:39:19 pm        54

តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ Kaja Kallas បានថ្លែងនៅពេលមកដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបថា ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ នឹងក្លាយជាការគំរាមកំហែងដ៏ធំមួយ ដូច្នេះរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នឹងពិភាក្សាពីលទ្ធភាពនៃដំណោះស្រាយការទូតចំពោះជម្លោះនេះ។ 

លោកស្រី Kallas បាននិយាយថា៖«រដ្ឋមន្ត្រីផ្តោតយ៉ាងខ្លាំងទៅលើដំណោះស្រាយការទូត។ ម្យ៉ាងវិញទៀត ក្តីបារម្ភនៃការសងសឹក នៅពេលដែលសង្រ្គាមនេះ កំពុងកើនឡើង គឺមានទំហំធំ។ ជាពិសេស ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ គឺជាអ្វីមួយដែលនឹងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយមិនល្អសម្រាប់នរណាម្នាក់នោះទេ»។ 

លោកស្រី ក៏បានអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីធានាថា   ទីក្រុងតេអេរ៉ង់ មិនបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញឡើយ។

លោកស្រី Kallas បានលើកឡើងថា៖«យើងស្ថិតនៅក្នុង ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) យើងមានកាតព្វកិច្ចជាក់ស្តែង ហើយជាការពិតណាស់ យើងមានយន្តការកញ្ចប់ទណ្ឌកម្មនេះ ដែលដាក់ត្រឡប់មក លើអ៊ីរ៉ង់វិញ ប្រសិនបើគ្មានការកែលម្អលើស្ថានភាពជាមួយកម្មវិធីនុយក្លេអ៊ែរ ហើយពិតណាស់ នោះមានន័យថា សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ពិតជាដំណើរការមិនបានល្អទេ ហើយវាក៏មិនល្អសម្រាប់ប្រជាជនអ៊ីរ៉ង់ដែរ។ ជាការពិតណាស់ កម្មវិធីនុយក្លេអ៊ែរ គឺជារឿងដ៏សំខាន់មួយ ដែលប្រទេសអ៊ីរ៉ង់ មិនគួរមានទេ ដូច្នេះយើងត្រូវតែធ្វើការឆ្ពោះទៅរកដំណោះស្រាយចំពោះបញ្ហានេះ»។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm