កម្ពុជា នឹងទទួលវ៉ាក់សាំងជំហានទីពីរ ចំនួនជាង១លាន៥សែនដូស ពីរដ្ឋាភិបាលអូស្រ្តាលី នាយប់នេះ

2021/12/28 09:32:48 pm        400

ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ជំហានទីពីរ ចំនួនជាង១លាន៥សែនដូស ជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី នាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

​ការថ្លែងរបស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ នាឱកាសចុះពិនិត្យអគារមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ។ លោកជំទាវ វេជ្ជបណ្ឌិត បន្តថា កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួនជាង១លាន៥សែនដូស ជាដំណាក់កាលទីពីរ ដែលដំណាក់កាលទីមួយ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី កាលពីថ្ងៃទី២៦ ខែធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា លោកបានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ចំនួនជាង៧៨ម៉ឺនដូស នៃចំនួន២.៣លានដូស ដែលភាគីអូស្រ្តាលីប្រគល់ជូន។ ដូច្នេះកម្ពុជា ទទួលវ៉ាក់សាំងគ្រប់ចំនួននាយប់នេះ។

.....សម្លេងលោកជំទាវ យក់ សម្បតិ្ត យកជិត០១នាទី.....(sound 01)

និយាយដោយឡែកចំពោះដំណើរការសាងសង់អគារមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល មានមោទនភាពដោយទទួលបាននូវសមិទ្ធផល ដ៏ធំធេងជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិត ចិន ដែលជាមិត្តដែកថែប និងជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យបានស្អិតរមួត និងកាន់តែយូរអង្វែង។ ព្រោះថាមិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។ ដូច្នេះអគារមនី្ទរពេទ្យនេះ គឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការបង្កើន និងពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ ហើយអគារដ៏ស្គឹមស្គៃនេះ ត្រូវបានចំណាយថវិកាក្នុងការសាងសង់ចំនួនជាង៨០លានដុល្លារអាមេរិក ក្នុងដំណើរការសាងសង់នេះ យើងបានសហការជាមួយក្រុមហ៊ុន នៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ។ ដូចនេះតាមការពិនិត្យមើលពីវឌ្ឍនភាពក្នុងការសាងសង់នេះ សង្កេតឃើញថាការងារសឹងតែចប់សព្វគ្រប់ហើយ ទន្ទឹមនឹងនោះក្នុងរយៈពេល១ខែទៀតប៉ុណ្ណោះ ភាគីចិន នឹងប្រគល់អគារមនី្ទរពេទ្យនេះមកឲ្យក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យព្រះកុសុមៈទាំងមូល ដើម្បីដាក់ឲ្យដំណើរការ ហើយយើងនឹងគោរពស្នើសុំការអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ដើម្បីអញ្ជើញមកសម្ពោធបើកឲ្យដំណើរការអគារមនី្ទរពេទ្យដ៏ធំស្គឹមស្គៃនេះ។ ជាការពិតណាស់ ក្រៅពីមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យើងក៏នៅមានមនី្ទរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តឃ្មុំ ក៏ជាមនី្ទរ ពេទ្យមួយដ៏ធំ ដែលជាមនី្ទរពេទ្យមួយជួយថ្នាក់តំបន់ និងអគារជំងឺឆ្លងមួយថ្មីទៀតដែលយើងកំពុងសិក្សាជាមួយភាគីចិន ក្នុងនោះប្រមុខរាជរដ្ឋាភិបាល បានផ្តល់ទីតាំងមួយ ស្ថិតនៅតំបន់កប់ស្រូវ មានទំហំរហូតដល់១០ហិចតា និងសមិទ្ធផលផ្សេងៗទៀត ដូចជាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ឱសថ និងការបណ្តុះបណ្តាល ជាការផ្តល់នូវអ្នកជំនាញការ ជាពិសេសចិន បន្តជួយផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ៕​​ អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm