អ្នកពន្លត់អគ្គិភ័យប្រឹងប្រយុទ្ធនឹងចំហេះព្រៃដែលរាលដាលគ្រប់គ្រងលែងបាន នៅលើកោះ Chios របស់ក្រិក

2025/06/25 01:12:56 am        91

អ្នកពន្លត់អគ្គិភ័យរាប់រយនាក់ដែលមានជំនួយពីយន្តហោះ កំពុងប្រឹងប្រយុទ្ធនឹងចំហេះព្រៃដែលបានឆាបឆេះគ្រប់គ្រងលែងបានអស់រយៈពេល ៣ថ្ងៃមកហើយ នៅលើកោះ Chios នៅភាគខាងកើតនៃសមុទ្រ Aegean ដោយអាជ្ញាធរបានចេញបញ្ជាជម្លៀសជាច្រើន។ អណ្តាតភ្លើងដ៏សន្ធោសន្ធៅខ្ពស់ដូចជញ្ជាំង បានឆាបឆេះព្រៃឈើ និងដីកសិកម្មនៅលើកោះនេះ ដែលជំរុញឲ្យអាជ្ញាធរប្រកាសភាពអាសន្ន និងបានបញ្ជូនកងកម្លាំងពន្លត់អគ្គិភ័យពីទីក្រុងអាតែន នៅភាគខាងជើងនៃទីក្រុង Thessaloniki និងកោះ Lesbos ដែលនៅជិតនោះ។

គិតត្រឹមព្រឹកថ្ងៃអង្គារ (ទី២៤ ខែមិថុនា) នេះ នាយកដ្ឋាន បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យចំនួន ៤៤៤នាក់ដែលមានរថយន្តចំនួន ៨៥គ្រឿង កំពុងជួយពន្លត់អណ្តាតភ្លើងដែលឆេះរាយប៉ាយ។ ឧទ្ធម្ភាគចក្រ ១១គ្រឿង និងយន្តហោះទម្លាក់ទឹក ២គ្រឿង កំពុងផ្តល់ជំនួយពីលើអាកាស។ 

សេវាសង្គ្រោះបន្ទាន់ បានចេញបញ្ជាជម្លៀស សម្រាប់ភូមិ និងការតាំងទីលំនៅជាច្រើន ក្នុងតំបន់ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ជាពេលដែលអគ្គិភ័យបានចាប់ផ្ដើមកើតឡើង នៅក្បែរទីក្រុងដ៏សំខាន់មួយរបស់កោះនេះ។ នាយកដ្ឋានពន្លត់អគ្គិភ័យ បានបញ្ជូនក្រុមស៊ើបអង្កេតការបង្កអគ្គិភ័យទៅកោះ Chios ដើម្បីស្វែងរកមូលហេតុនៃចំហេះនេះ។

រដ្ឋមន្ត្រីក្រសួងការពារជនស៊ីវិល និងវិបត្តិអាកាសធាតុ លោក Giannis Kefalogiannis បាននិយាយកាលពីថ្ងៃចន្ទថា៖ «យើងកំពុងប្រឈមជាមួយចំហេះកើតឡើងក្នុងពេលដំណាលគ្នា នៅផ្នែកជាច្រើននៃតំបន់ភូមិសាស្ត្រដែលនៅឆ្ងាយពីគ្នានៃកោះនេះ ជាគំរូមួយដែលមិនអាចចាត់ទុកបានថា ជាហេតុការណ៍កើតឡើងដោយឯកឯងនោះឡើយ»។ លោកបានថ្លែងថា៖ «អាជ្ញាធរកំពុងពិនិត្យយ៉ាងហ្មត់ចត់ អំពីលទ្ធភាពនៃអំពើឧក្រិដ្ឋកម្មដោយចេតនា ឬហៅម្យ៉ាងទៀតថា ជាការលួចដុត»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm