ឯកឧត្តម គួច ចំរើន៖ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីគាំទ្រយ៉ាងខ្លាំងក្លាចំពោះវីរៈភាពរបស់កងកម្លាំងជួរមុខ

2025/06/25 02:57:14 am        229

បងប្អូនប្រជាពលរដ្ឋ បានផ្ដល់នូវការគាំទ្រ បងប្អូនកងកម្លាំងដែលនៅជួរមុខ ដោយសារតែពួកគាត់មិនអាចធ្វើដំណើរ មកបានទាំងអស់គ្នាតែបងប្អូនតែងតែផ្ដល់ជាសម្ភារៈ និងថវិការ ខ្លះទៀតគាត់មានជាពាក្យសម្ដី ស្មារតី គាត់តែងតែពោលពាក្យកោតសរសើរ ពោលពាក្យគាំទ្រ បង្ហាញពីការគាំទ្រយ៉ាងខ្លាំងខ្លាចំពោះវីរះភាពរបស់កងកម្លាំងរបស់យើងផងដែរប្រឹងប្រែងតស៊ូដែលនៅខាងមុខនេះដោយមិនរាលថយ។

  មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខារ ឱសថ និងថវិកា ជូនដល់កងកម្លាំងកំពុងឈរជើងជួរមុខ ចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្ដរមានជ័យនារសៀលម្សិលម៉ិញនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា៖ ត្រង់ថាស្ថានភាពនាវេលានេះមិនជាល្អនោះទេ អាកាសធាតុ មេឃខ្យល់ ភ្លៀងធ្លាក់ មូល ដង្កូវសត្វ តែងតែយាយីដល់បងប្អូនលើផ្នែករាងកាយ និងបញ្ហារផ្សេងជាដើមនោះ ប៉ុន្ដែបងប្អូនមិនបោះបង់ទីតាំងរបស់ខ្លួននោះទេ ទោះបីការលំបាក់អស់ទាំងនេះមករំខានដល់រូបរាងកាយរបស់បងប្អូនយ៉ាងណាក៏ដោយ។ ទាំងនេះបង្ហាញពីវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខ ដែលបានការពារបូរណភាពទឹកដី មិនឱ្យមានសត្រូវណាមកឈ្លានពានប្រទេសយើងឡើយ។ 

ជាក់ស្ដែងថ្ងៃនេះសម្រាប់អំណោយដែលយកមកប្រគល់ជូនបងប្អូននាថ្ងៃនេះគឺជាការចូលរួមចំណែកពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងព្រះសង្ឃផងដែរនោះ បានចូលរួម ទាំងសំភារះ  ទាំងស្មារតី ការគាំទ្រនេះបានបង្ហាញអំពីស្មារតីនៃការគាំទ្រកងកម្លាំងជួរមុខរបស់យើង។

    ឯកឧត្តមអភិបាលក៏បានបញ្ជាក់ផងដែរថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដី ការដោះស្រាយបញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ ពិសេសនៅតំបន់ទាំងបួនរួមមាន តំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រសាទតាក្របី ដែលកំពុងមានជំលោះ គឺត្រូវធ្វើការដោះស្រាយតាមយន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយបន្ទាប់ពីបង្ហាញជំហរច្បាស់លាស់ក្នុងការដោះស្រាយតាមយន្តការតុលាការ(ICJ) ហើយយើងមានការឯកភាពជាតិតែមួយ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងកងទ័ពតែមួយ។ហើយប្រជាជនយើង បានបង្ហាញជំហរគាំទ្រតាមរយៈសកម្មភាព ការដើរដង្ហែក្បួនកាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយតាមផ្លូវតុលាការI(CJ)លើបញ្ហាជំលោះព្រំដែនកម្ពុជាថៃ និងជាការលើកទឹកចិត្តដល់កងទ័ពកំពុងឈរជើងយ៉ាងរឹងមាំការពារទឹកដីរបស់យើងនៅជួរមុខ។


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        14
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        225
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm