ជនប៉ាឡេស្ទីននាំគ្នាស្វែងរកជំនួយស្បៀងអាហារនៅតំបន់ហ្កាហ្សា ខណៈវិបត្តិស្រេកឃ្លានកើនឡើង

2025/06/25 03:48:55 am        23

ហ្វូងជនប៉ាឡេស្ទីន បាននាំគ្នាចោមរោមរថយន្តដឹកជំនួយនៅទីក្រុង Beit Lahiya ស្ថិតក្នុងតំបន់ហ្កាហ្សា ទាំងរថយន្តកំពុងបើកបរ ពួកគេខ្លះនាំគ្នាឡើងលើរថយន្ត ដើម្បីដណ្តើមស្បៀងអាហារ ស្របពេលដែលវិបត្តិស្រេកឃ្លានកាន់ធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើដែនដីបិទច្រកមួយនេះ ។

នៅក្នុងចំណោមភាពវឹកវរនេះ គឺបុរសរងរបួសម្នាក់ ដែលត្រូវបានគេសែងចេញ ។ គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើគាត់រងរបួសដោយវិធីណា ឬរបួសរបស់គាត់ធ្ងន់ធ្ងរបែបណា ។

អ៊ីស្រាអែលបានបញ្ជូនជំនួយភាគច្រើនរបស់ខ្លួនតាមរយៈមូលនិធិមនុស្សធម៌ហ្កាហ្សា(GHF)ដែលគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក និងប្រតិបត្តិការទីតាំងចែកចាយជំនួយជាច្រើនកន្លែងដែលការពារដោយកងកម្លាំងអ៊ីស្រាអែល ។

ក្រុមគ្រូពេទ្យបឋមហ្គាហ្សា និយាយថា ទាហានទាំងនោះ បានបាញ់សម្លាប់ជនប៉ាឡេស្ទីនរាប់សិបនាក់ដែលព្យាយាមដណ្តើមស្បៀងអាហារពីលើរថយន្តដឹកជំនួយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។

យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនបើកការបាញ់ប្រហារ និងបាញ់ព្រមានដើម្បីបំបែកហ្វូងមនុស្សមកជិត និងបង្កឲ្យមានការគំរាមកំហែងតំបន់ដែលទាហានប្រតិបត្តិការ ។

ក្រុមមនុស្សធម៌និយាយថា ប្រព័ន្ធមូលនិធិ GHF បង្ខំឲ្យមនុស្សប្រឈមនឹងការបាត់បង់អាយុជីវិតរបស់ពួកគេ ពេលចូលតំបន់ប្រយុទ្ធ ដើម្បីទទួលបានជំនួយ ។

លោក Mohamed Abdel Jawad វ័យ ២៨ឆ្នាំ ស្ថិតក្នុងចំណោមជនប៉ាឡេស្ទីនដែលស្វែងរកជំនួយស្បៀងអាហារ ។ 

លោក Mohamed និយាយថា លោករង់ចាំស្បៀងអាហារ ។ លោកចង់បានស្បៀងអាហារ ។ លោកគឺជាមនុស្សដែលត្រូវការបរិភោគ លោកគ្មានអាហារនោះទេ គ្មានជម្រកនោះទេ ។ មនុស្សទាំងអស់អស់កម្លាំងខ្លាំងណាស់ ។ 

លោកបន្តថា ពួកយើងមកទីនេះ និងរង់ចាំនៅទីនេះ លោកហ៊ានស្បថថា ពួកយើងដូចជាប្រគល់ខ្លួនឲ្យសេចក្តីស្លាប់អញ្ចឹង ។ ពួកយើងកំពុងដើរឆ្ពោះទៅរកសេចក្តីស្លាប់ គ្មានដំណោះស្រាយឡើយ ។ បើសិនជាអ្នកចង់ឲ្យចំណីដល់ពួកយើង អ្នកឲ្យ តែបើសិនជាអ្នកមិនចង់ឲ្យចំណីពួកយើងវិញ អ្នកក៏សម្លាប់ពួកយើង ។ បើអ្នកមិនចង់ឲ្យពួកយើងរស់ ក៏សម្លាប់ពួកយើង ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm