ទំនុកចិត្តអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ធ្លាក់ចុះយ៉ាងគំហុកដោយសារក្ដីបារម្ភទីផ្សារការងារ

2025/06/25 04:45:15 pm        66

ទំនុកចិត្តអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះដោយមិននឹកស្មានដល់ក្នុងខែមិថុនា ព្រោះតែក្រុមគ្រួសារព្រួយបារម្ភកាន់តែខ្លាំងឡើងពីលទ្ធភាពទទួលបានការងារធ្វើ ដែលជាការចង្អុលបង្ហាញដ៏អាក្រក់មួយផ្សេងទៀត ដែលថាលក្ខខណ្ឌទីផ្សារការងារកំពុងធ្លាក់ចុះ ជុំវិញកំណើនភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដោយសារតែពន្ធខ្ពស់ៗរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump។

ការថយចុះជាលំដាប់នៃទំនុកចិត្តអ្នកប្រើប្រាស់នេះ ដែលបានរាយការណ៍ដោយក្រុមប្រឹក្សាសន្និសិទកាលពីថ្ងៃអង្គារ (២៤ មិថុនា) គឺកើតឡើងលើទូទាំងក្រុមអាយុទាំងអស់ និងស្ទើរតែគ្រប់ក្រុមចំណូលរបស់ជនជាតិអាមេរិក ហើយក៏នៅទូទាំងវិសាលគមនយោបាយ ជាមួយនឹងការធ្លាក់ចុះដ៏ធំបំផុតក្នុងចំណោមសមាជិកបក្សសាធារណរដ្ឋ។

សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ក្រុមប្រឹក្សាសន្និសីទ បានបង្ហាញការធ្លាក់ចុះ ៥,៤ពិន្ទុ នៅត្រឹមតួលេខ ៩៣,០ ក្នុងខែនេះ ដោយលុបបំបាត់ជិតពាក់កណ្តាលនៃកំណើនយ៉ាងខ្លាំងក្នុងខែឧសភា។ សេដ្ឋវិទូដែលត្រូវស្ទង់មតិដោយសារព័ត៌មានរ៉យទ័រធ្លាប់ព្យាករថា សន្ទស្សន៍អាចកើនដល់ ១០០,០ពិន្ទុ។ សេដ្ឋវិទូនិយាយថា រួមជាមួយនឹងចំនួនប្រជាជនដ៏ច្រើនដែលពឹងផ្អែកលើអត្ថប្រយោជន៍អត់ការងារធ្វើ បានបង្កើនហានិភ័យដល់អត្រាគ្មានការងារ ដែលអាចកើនឡើងដល់ ៤,៣% ក្នុងខែមិថុនា ពីអត្រា ៤,២% ក្នុងខែឧសភា។

អ្នកប្រើប្រាស់នៅតែបារម្ភលើពន្ធនាំចូលខ្ពស់ ហើយភាគច្រើនមិនទាន់សម្រេចចិត្តលើការចំណាយធំៗ។ មានការធ្លាក់ចុះនៃអត្រាប្រជាជនអាមេរិក ដែលរំពឹងថាប្រាក់ចំណូលរបស់ពួកគេនឹងកើនឡើង ទោះបីជាការយល់ឃើញពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ននៅតែរឹងមាំក៏ដោយ៕



អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm