ឯកឧត្ដម ហ៊ុន ម៉ានី៖ «ខ្ញុំពិតជាមោទនភាពចំពោះទឹកចិត្តប្រជាជនកម្ពុជា ពិត​ជា​បង្ហាញ​ឆន្ទៈ​សាមគ្គី​​ជាតិ​ខ្ពស់ ផ្តល់ជំនឿ ការគាំទ្រចំពោះរាជរដ្ឋាភិបាល និង​វីរៈកងទ័ព​ដ៏​អង់​អាច​របស់​យើង»

2025/06/25 05:30:39 pm        361

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភា​ព​សហព័ន្ធ​យុវជន​កម្ពុជា បានថ្លែងបង្ហាញពីមោទនភាពចំពោះទឹកចិត្តរបស់បងប្អូនប្រជាជា​កម្ពុជា​ដែល​ពិតជាបង្ហាញនូវឆន្ទៈ​សាមគ្គីជាតិខ្ពស់ ផ្ដល់ជំនឿទុកចិត្ត ការគាំទ្រចំពោះរាជរដ្ឋាភិបាល និង​វីរៈ​កង​ទ័ព​ដ៏អង់អាចរបស់យើង។

តាមរយៈហ្វេសប៊ុកផ្ទាល់នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី សរសេរ​ថា «នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរ​មក​លើ​កម្ពុជា​ជា​ទី​ស្រឡាញ់​​​នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួច​ចូល​វាយ​ឆ្មក់​បាញ់​ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បាន​ស្លាប់​ចោល​ក្រុម​គ្រួសារ​របស់​គាត់​ដោយ​មិន​មាន​ថ្ងៃ​វិល​ត្រឡប់វិញ។»

ជាថ្មីម្ដងទៀត ឯកឧត្ដម ហ៊ុន ម៉ានីបានថ្លែងចូលរួមរំលែកទុក្ខ ហើយក៏សូមបង្ហាញ​នូវ​ការ​គោរព​ចំពោះ​វីរៈ​ភាពរបស់លោក សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។

ឯកឧត្ដម បានថ្លែងថា ចាប់​តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និង​ការ​មើល​ស្រាល​មក​លើ​កម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេស​ការ​សម្រេច​ចិត្ត​ជា​ឯក​តោ​ភាគី​ក្នុង​ការ​បិទ​ច្រក​ព្រំដែន​ជា​បន្ត​បន្ទាប់​ដែល​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន។ លើស​ពី​នេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើត​សេនា​រី​យោ​យុទ្ធ​សាស្ត្រ​ប្រឌិត​ដោយ​ប្រើប​ច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំង និងសព្វាវុធ ដែល​ជា​ការ​ចង់​បង្ហាញ​ចេតនា​មើល​ស្រាល​មក​លើស​មត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដីរ​បស់កម្ពុជា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បន្តថា ទោះ​បី​ជាការគំរាម និងការមើលស្រាល ទាំងអស់នេះ អាច​ចេញ​​មក​ពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាម​យើង​ជាពលរដ្ឋ​ខ្មែរ​ដែល​បាន​តាម​ដាន​ដោយ​ការ​យក​ចិត្ត​ទុក​​ដាក់​ពី​សកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជ​រដ្ឋាភិបាល​កម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិ​ខ្មែរ​យើង​ទាំង​មូលមា​ន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស និង​គោល​ការណ៍​ច្បាប់​អន្តរជាតិ ហើយបញ្ចៀសឱ្យ​បាន​នូវ​ការ​រីក​រាល​ដាល​បញ្ហា​ទៅ​ជា​ជម្លោះ​រវាង​ជាតិ​សាសន៍ ​ដែល​កម្ពុជាពិតជាមិនចង់បាន។

ឯកឧត្ដមបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ យើង​ត្រូវ​គិត​រួម​គ្នា​ថា​៖ ទី១. តើខាងណា​ជា​អ្នក​បង្កបញ្ហាតាំងពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥? ទី២. សកម្មភាព​គំរាម​កំហែង​ជាក់​ស្ដែង ទាំងសកម្មភាពយោធា ទាំងការប្រើប្រាស់មធ្យោបាយសេដ្ឋកិច្ច និង​វិធី​សាស្ត្រ​ផ្សេង​ៗ​ទៀត តើខាងណាជាអ្នកបង្ហាញសកម្មភាពបង្កហេតុ និងមិនចង់ដោះស្រាយបញ្ហា? ភាគីណាចង់ចិញ្ចឹមបញ្ហា និងមិនមានឆន្ទៈដោះស្រាយបញ្ហាឱ្យស្ថានភាពវិលត្រឡប់ទៅធម្មតា ដូច​ជា​កា​របើកច្រកព្រំដែន ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់​ជីវភាព​របស់​ពួក​គាត់? ឯកឧត្ដមជឿជាក់ថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងសងខាងគឺ សន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ដូចស្ថានភាពមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្ដម ហ៊ុន ម៉ានីថ្លែងថា «ទោះបីក្នុងស្ថានការណ៍បែបណា និងទោះក្នុងតម្លៃណាក៏ដោយ ខ្ញុំ​ពិត​ជា​មោទនភាព​ចំពោះទឹកចិត្តបងប្អូនប្រជាជនកម្ពុជា ដែលពិតជាបង្ហាញឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្តល់​ជំនឿ និងការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់យើង។»

ជាថ្មីម្តងទៀត ឯកឧត្ដមគាំទ្រជំហរកម្ពុជាដែលនៅតែព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បី​ភាព​សុខសាន្តនៃប្រទេស និងប្រជាជន ទាំងសងខាង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើង​ក៏គាំទ្រការត្រៀមខ្លួនជានិច្ចរបស់កងទ័ពកម្ពុជា ដើម្បីការពារបូរណភាពដែនដី ការពារ​ប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជាផងដែរក្នុងករណីដែលមានការឈ្លានពាន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm