វីរុស COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ជំរុញ​កំណើន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅ​ទូទាំង​តំបន់​អឺរ៉ុប

2021/12/29 04:49:18 pm        508

​អឺរ៉ុប៖ ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​បាន​រាយការណ៍​ថា​ កំណើន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​នៃ​វីរុស COVID-19 ខណៈ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron បន្ត​កើន​ឡើង​ពាសពេញ​ទ្វីប​។​ ប្រទេស​បារាំង​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ខ្ពស់​បំផុត​ចំនួន ១៧៩,៨០៧​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​ជា​ចំនួន​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ផ្ទុះឡើង ​នៃ​ជំងឺ​រាតត្បាត​សកល​នេះ។ កំណត់ត្រា​ចំនួន​អ្នក​ឆ្លង​ខ្ពស់​បំផុត​កាលពី​ថ្ងៃ​សៅរ៍​មាន​ចំនួន ១០៤,៦១១​នាក់​។

​ចំណែក​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​វីរុស COVID-19 ចំនួន ១២៩,៤៧១​នាក់ក្នុង​រយៈពេល ២៤ម៉ោង​ចុងក្រោយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​មិន​រាប់បញ្ចូល​ដែនដី​អៀរ​ឡង់​ខាងជើង និង​ស្កុ​ត​ឡិន​។ កំណត់ត្រា​ករណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​គឺ ១២២,១៨៦​នាក់​កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ។ ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ក៏បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ COVID-19 ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ផង​ដែរ​កាលពី​ថ្ងៃ​អង្គារ បើ​ទោះ​បី​ជា​ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ប្រទេស​ ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​បំផុត​មួយ​របស់​ពិភពលោក ដូច​ប្រទេស​ស៊ី​ប អ៊ីតាលី និង​ក្រិ​ក​ក៏ដោយ​។​

ទន្ទឹម​នឹង​នេះ រោង​មហោស្រព​នានា និង​កន្លែង​វប្បធម៌​ផ្សេងទៀត​របស់​ប្រទេស​បែលហ្ស៊ិក បាន​ទទួល​ជ័យជម្នះ​ផ្នែក​ច្បាប់​លើកដំបូង​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ការ​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បិទ ជា​ផ្នែក​នៃ​ការ​រឹត​បន្តឹង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។​ អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាច​គ្របដណ្ដប់​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព បើ​ទោះ​បី​ជា​ការសិក្សា​ដំបូង​បង្ហាញ​ថា វីរុស​ប្រភេទ​នេះ​បណ្ដាល​ឱ្យ​មាន​ជំងឺ​ស្រាល​ជាង​​ប្រភេទ​វីរុស​មុន​ៗ​ក៏​ដោយ ខណៈ​ប្រទេស​ចិន និង​អាល្លឺម៉ង់បាន​ណែនាំ​ឡើងវិញ​នូវ​ការ​រឹតត្បិត​ដ៏​តឹងរ៉ឹង​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ថ្មី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        139
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        180
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm