របរលក់ដូរបន្លែ ផ្លែឈើ តាមទីផ្សារនៅភ្នំពេញរក្សាបានការផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្លៃថេរ

2025/06/25 06:53:55 pm        224

ការលក់ដូរបន្លែ ផ្លែឈើ នៅតាមបណ្ដាផ្សារនៅរាជធានីភ្នំពេញ មានដំណើរ​ការ​ជា​ធម្មតា​ទាំង​ចំនួន​បរិមាណ​ផ្គត់​ផ្គង់ ក៏ដូចជាការរក្សាបាននូវតម្លៃថេរដដែល ទោះបីកម្ពុជាបាន​សម្រេច​បិទ​ការ​នាំ​ចូល​បន្លែ​ ផ្លែឈើពី​ប្រទេសថៃមួយរយៈហើយក៏ដោយ ជាក់ស្ដែងនៅផ្សារបឹងកេងកងការផ្គត់ផ្គង់បន្លែ ផ្លែ​ឈើ និងផលលិតផលកសិកម្មក្នុងស្រុកមានសភាពដំណើរការទៅធម្មតា។

អាជីវករលក់ដូរនៅផ្សារបឹងកេងកង បានអះអាងថា ពួកគេនៅ​តែ​មាន​ផលិត​ផល​លក់​ជូន​ប្រជា​ពលរដ្ឋ​ជា​ធម្មតា និងលក់ដូរក្នុងតម្លៃថេរធម្មមិនមានការដំឡើងតម្លៃឡើយ។ ពួកគាត់​បាន​អះ​អាង​ថា ការលក់ដូរបន្លែ ផ្លែឈើ គឺគ្មានការប៉ះពាល់ណាមួយពីការបិទការនាំចូលពីថៃនោះទេ ព្រោះ​ពួក​គាត់​នាំ​ចូល​បន្លែ​ក្នុងស្រុក ពីកសិករនៅខេត្តកណ្ដាល ខេត្តតាកែវ ជាដើម។ ចំពោះមុខទំនិញខ្លះ ក៏​មាន​ការ​នាំចូលពីប្រទេសចិន និងវៀតណាមផងដែរ។

ចំពោះដំណើរ​ការលក់ដូរនៅផ្សារបឹងកេងកងគណៈគ្រប់គ្រងផ្សារ បានចុះត្រួតពិនិត្យ​ការ​លក់​ដូរ​ជា​ប្រចាំ​ថ្ងៃ ទាំងប្រភពនាំចូល ក៏ដូចជាបញ្ហាតម្លៃមិនឱ្យមានការលក់លើសតម្លៃទីផ្សារឡើយ។ លោក ឯក និមល ប្រធានគណៈគ្រប់គ្រងផ្សារបឹងកេងកងលើកឡើងថា ការត្រួត​ពិនិត្យ​ជា​ប្រចាំ​ថ្ងៃ​នេះ​ជា​ភាព​ចាំបាច់ ពីព្រោះផ្សារបានរៀបចំតារាងតម្លៃមុខទំនិញជាប្រចាំថ្ងៃ សម្រាប់​បញ្ជូន​ទៅ​ក្រសួង​។ លោកក៏អរគុណដល់អាជីវករផ្សារ ដែលមានកិច្ច​សហការ​ល្អ​មិន​ឆ្លៀត​ឱកាស​កេង​ចំណេញ​ក្នុង​កាលៈទេសៈនេះ។

អ្នកលក់ដូរនៅតាមផ្សារ ក៏ដូចជាអ្នកគ្រប់គ្រងផ្សារចាត់ទុកថា ការបិទការនាំចូលបន្លែ ផ្លែ​ឈើ​ពី​ប្រទេស​ថៃ បច្ចុប្បន្នបានក្លាយជាឱកាស សម្រាប់​ការ​ជំរុញ​ការ​លក់​ផលិត​ផល​កសិផល​ក្នុង​ស្រុក​ទៅ​វិញ​៕ អត្ថបទ៖ គឹមហុក   

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm