គិរីវង់​បន្ដ​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​លោក Ekapob ​ក្រោយ​រុះរើ​កីឡាករ​ទ្រង់ទ្រាយ​ធំ​

2021/12/29 05:06:26 pm        112

​បាល់ទាត់៖ បន្ទាប់ពី​ធ្វើការ​រុះរើដោយ​មិន​បន្ដ​កុងត្រា​កីឡាករ​ជាច្រើនរូប ពេលនេះក្លិប​គិរីវង់​សុខ​សែន​ជ័យបានប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូ​បង្គោល​លោក Ekapob Putisai និង​គ្រួ​ជំនួយ​ម្នាក់គឺ​លោកស្រី Chataya Potisai ហើយ ក្រោយ​ចំណាយពេល​ដឹកនាំ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​នេះអស់​រយៈពេល ៣​ឆ្នាំកន្លងមក។​

​ការចែក​ផ្លូវ​ជាមួយ​ក្រុម​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ជនជាតិ​ថៃ​នេះ ដោយសារ​ក្លិប​មិនសូវ​ពេញចិត្ត​នឹង​លទ្ធផល​កន្លងមក ពិសេស​ការប្រកួត​ជើង​ទី២ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ កន្លងទៅ។ ហេតុនេះទើប​ក្លិប​សម្រេច​ធ្វើការ​ផ្លាស់ប្ដូរសូម្បីតែ​គ្រូបង្វឹក ដើម្បី​ពង្រឹង​ការរៀបចំឆ្ពោះទៅរក​ភាព​រីកចម្រើន និង​ទទួលបាន​លទ្ធផល​ល្អប្រសើរនា​រដូវ​កាល​ថ្មី​ខាងមុខ។​ ​លោក Florian អគ្គលេខាធិការ​ក្លិប​គិរីវង់បាន​ថ្លែងអំណរគុណ ចំពោះ​លោក Ekapob ដែល​បាន​ខិតខំ​ដឹកនាំ​ក្លិប​កន្លងមក តែ​លោ​កថា ពេលនេះគឹជា​រដ្ឋកា​ថ្មី​របស់​ក្លិបដើម្បី​ភាព​រីកចម្រើន និង​បោះជំហាន​ទៅមុខ​បន្ថែមទៀត។ ដូច្នេះ​ក្លិប​បានសម្រេច​ធ្វើការ​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​ធំ ដើម្បី​ឈានទៅ​នាំយក​កីឡាករ​ថ្មីៗដែលមាន​បទពិសោធន៍ ក៏ដូចជា​ការលើកស្ទួយ​យុវជន​ថ្នាល​របស់ខ្លួន។​

​គួរ​ដឹងថា ក្រៅពី​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ជនជាតិ​ថៃមកទល់ពេលនេះ ក្លិប​ចំណាត់ថ្នាក់​លេខ​៨ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ នេះបានប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​ចំនួន ១១​នាក់​ហើយរួមមាន​កីឡាករ អ៊ុយ ឡុង​ហួរ​, ដាវ នី​ម​, អ៊ិន សាវ​ឌី​, ឯម ផាន់​ណា​, ហេង បូរ៉ា​, ចាន់ ឧ​ត្ត​ម​, សេង សា​រ៉ា​វុទ្ធី​, គង់ ចាន់​វុទ្ធី​, កីឡាករ​ជប៉ុន Taku, រួមទាំង​កីឡាករ​ប្រេ​ស៊ី​ល Tardia និង Osmar Moreira។ រីឯ​ការបន្ដ​កុងត្រា​ថ្មីទើប​មាន​កីឡាករ ង៉ោង បូរី ម្នាក់​ប៉ុណ្ណោះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm