U.N.៖មនុស្សជាច្រើននឹងស្លាប់ បើកង្វះប្រេងឥន្ធនៈ និងការគំរាមកំហែងការផ្គត់ផ្គង់ទឹកនៅហ្កាហ្សានៅតែបន្ត

2025/06/25 07:22:52 pm        129

ស្របពេលមានរបាយការណ៍នៃការបន្តការបាញ់ប្រហារយ៉ាងសាហាវទៅលើពលរដ្ឋហ្កាហ្សាដែលកំពុងស្វែងរកជំនួយនោះ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ប្រសិនបើការបិទលំហូរចូលប្រេងឥន្ធនៈនៅហ្កាហ្សានៅតែបន្ត មនុស្សកាន់តែច្រើនរួមទាំងកុមារនឹងស្លាប់។  

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្សនៅតែបន្តស្លាប់ ឬរងរបួស ក្នុងជម្លោះនៅដែនដីហ្កាហ្សា រួមទាំងរបាយការណ៍នៃមនុស្សដែលត្រូវបានបាញ់នៅជិតកន្លែងចែកចាយជំនួយយោធាដែលមិនមែនជារបស់អង្គការសហប្រជាជាតិ ឬនៅលើផ្លូវនានា ដែលក្រុមអាជ្ញាធរអ៊ីស្រាអែល ដាក់កំហិតសម្រាប់ស្ថាប័នពិភពលោកនេះ ដើម្បីប្រមូលរថយន្តសង្គ្រោះដែលដឹកជំនួយ។

អង្គការ OCHA បាននិយាយថា ក្រុមអាជ្ញាធរអ៊ីស្រាអែលត្រូវតែអនុញ្ញាតឱ្យការដឹកជញ្ជូនប្រេងឥន្ធនៈក្នុងបរិមាណគ្រប់គ្រាន់ ចូលទៅក្នុង និងទូទាំងតំបន់ហ្កាហ្សា រួមទាំងទៅភាគខាងជើង។ប្រសិនបើប្រតិបត្តិការសង្គ្រោះជីវិតទាំងនេះត្រូវបិទ នោះមនុស្សនឹងស្លាប់កាន់តែច្រើន។

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានរាយការណ៍កាលពីសប្តាហ៍មុនថា ប្រសិនបើការបិទផ្លូវលើសពី១០០ថ្ងៃ នាពេលបច្ចុប្បន្នលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងទឹកចូលហ្កាហ្សានៅតែបន្តទៀត នោះ កុមារនឹងចាប់ផ្តើមស្លាប់ដោយសារស្រេកទឹក។

ប្រេងឥន្ធនៈគឺចាំបាច់សម្រាប់ផលិត ព្យាបាល និងចែកចាយទឹក ដល់ប្រជាជនប៉ាឡេស្ទីនជាង           ២ លាននាក់នៅក្នុងតំបន់ហ្កាហ្សា។    

អង្គការយូនីសេហ្វ (UNICEF) បាននិយាយថា ចំនួនកុមារដែលបានទទួលការព្យាបាលជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបានកើនឡើងជិត ៥០ភាគរយក្នុងខែឧសភា បើធៀបនឹងខែមេសាកន្លងទៅ ដោយបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់ទឹកក្នុងតំបន់នេះ ខណៈប្រព័ន្ធផលិតទឹកបានរងការបំផ្លិចបំផ្លាញ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm