កងទ័ពអ៊ីស្រាអែលងាកមកផ្តោតលើតំបន់ហ្កាហ្សាវិញ ក្រោយបញ្ចប់ជាមួយអ៊ីរ៉ង់

2025/06/25 10:34:42 pm        64

កាលពីថ្ងៃអង្គារ (ទី២៤ ខែមិថុនា) យោធាអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា ខ្លួនកំពុងបង្វែរការផ្តោតរបស់ខ្លួនទៅតំបន់ហ្កាហ្សាវិញ បន្ទាប់ពីបានឈានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់។

តែយ៉ាងណាក្ដី អំឡុងការវាយតម្លៃស្ថានភាព មេបញ្ជាការកងទ័ពជើងគោក លោក Eyal Zamir បាននិយាយថា៖ «យើងបានបញ្ចប់ដំណាក់កាលដ៏សំខាន់ហើយ ប៉ុន្តែយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ មិនទាន់ចប់ទេសព្វគ្រប់នៅឡើយទេ»។

លោក Zamir បានអះអាងថា អ៊ីស្រាអែលបានធ្វើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើរថយក្រោយរយៈពេលជាច្រើនឆ្នាំ។ ហើយលោកបញ្ជាក់បន្ថែមថា៖ «ឥឡូវនេះការផ្តោតជាចម្បងបានងាកទៅកាន់តំបន់ហ្កាហ្សាវិញហើយ ពោលគឺជាកាតព្វកិច្ចនាំយកចំណាប់ថ្នូរត្រលប់មកផ្ទះសម្បែងរបស់ពួកគេវិញ និងលុបបំបាត់របបក្រុមហាម៉ាស។ ខ្ញុំមានមោទនភាពដែលមានឯកសិទ្ធិបញ្ជាអង្គភាព ក្នុងកាលៈទេសៈនេះ»។

សូមបញ្ជាក់ថា បទឈប់បាញ់ដែលស្នើឡើងដោយសហរដ្ឋអាមេរិកបានចូលជាធរមានហើយ កាលពីព្រឹកថ្ងៃអង្គារ បន្ទាប់ពីមានការប្រយុទ្ធតាមអាកាសរយៈពេល ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៣ ខែមិថុនាមក។

គួរដឹងដែរថា កងទ័ពអ៊ីស្រាអែលបានបើកការវាយលុកឥតប្រណីលើតំបន់ហ្កាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៦.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ តែអ៊ីស្រាអែលអះអាងថា ការវាយប្រហារនេះ មានគោលបំណងនាំយកមកវិញនូវចំណាប់ថ្នូរប្រហែល ៥០នាក់ដែលក្រុមហាម៉ាសឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា និងលុបបំបាត់ក្រុមតស៊ូប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm