កម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអង្គកា UNAIDS លើកទី៥៦ នៅ ហ្សឺណែវ

2025/06/26 12:23:30 am        174

ភ្នំពេញ ៖ គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានចេញដំណើរនៅល្ងាចថ្ងៃ២២ ខែមិថុនា ទៅចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) លើកទី៥៦ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់២៦ ខែមិថុនា ឆ្នាំ២០២៥។

​កម្ពុជាបានទទួលអាសនៈសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ អង្គការយូអិនអេដស៍ (UNAIDS PCB) តាមរយៈការបោះឆ្នោតរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិនៅទីក្រុងញីវយ៉ក កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិ២០២៣-២០២៥។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមបានបោះឆ្នោតជាឯកច្ឆន្ទជ្រើសរើសកម្ពុជាឱ្យបន្តអាណត្តិ រយៈពេលបី ឆ្នាំ(២០២៦-២០២៨)ទៀត ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ ការចូលរួមប្រជុំរបស់ គណៈប្រតិភូកម្ពុជាលើកនេះ ជាការចូលរួមលើកទី៥។

នៅក្នុងពិធីបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ដែលជាថ្ងៃទី១នៃកិច្ចប្រជុំ លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ បានប្រកាសស្វាគមន៍កម្ពុជាជាអ្នកផ្តល់ជំនួយថ្មីដល់អង្គការយូអិនអេដស៍ ដែលធ្វើឱ្យអ្នកចូលរួមទាំងអស់ទះដៃអបអរសាទរ។ ទន្ទឹមនឹងនេះ លោកស្រីប្រធានអង្គប្រជុំលើកទី៥៦ ក៏បានអបអរសាទរកម្ពុជាផងដែរ។ 

មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុរបស់កម្ពុជា នេះមានចំនួនមិនច្រើនមែន ក៏ប៉ុន្តែពោរពេញដោយទឹកចិត្តដ៏ធំនៃសាមគ្គីធម៌អន្តរជាតិ។ ជំនួយនេះធ្វើឡើងដោយមានជំនឿជឿជាក់ លើប្រសិទ្ធភាពនៃអង្គការយូអិនអេដស៍ និងលើប្រព័ន្ធពហុភាគីនិយម។ កម្ពុជាបានប្រែក្លាយខ្លួនពី ប្រទេសទទួលជំនួយទៅជាប្រទេសផ្តល់ជំនួយ ដូចប្រទេសម្ចាស់ជំនួយសំខាន់ៗឯទៀតដែរ។

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១០០ ០០០ដុល្លារអាម៉េរិក ជូនអង្គការយូអិនអេដស៍ ក្នុងជំនួបសវនាការ ជាមួយលោកជំទាវនាយិកាប្រតិបត្តិ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ដូច្នេះ នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បានចុះហត្ថលេខាលើ លិខិតព្រមព្រៀងផ្តល់ជំនួយជាមួយលោកជំទាវនាយិកាប្រតិបត្តិ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm