មនុស្ស​ ៥​នាក់​ស្លាប់​រួម​ទាំង​ខ្មាន់កាំភ្លើង​ក្នុង​ការ​បាញ់​ប្រហារ​នៅ​តំបន់ Denver រដ្ឋ​ Colorado

2021/12/29 06:45:42 pm        564

​អាមេរិក៖ នគរបាល​កំពុង​ស៊ើបអង្កេត​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ម្នាក់​បើក​ការ​បាញ់​ប្រហារ​យ៉ាង​សេរី​ នៅ​ទូទាំង​សង្កាត់ពាណិជ្ជកម្ម​មួយ​ចំនួន​ក្នុង និង​ជុំវិញ​ទីក្រុង Denver ​រដ្ឋ Colorado សហរដ្ឋ​អាមេរិក ដោយ​បាន​សម្លាប់​មនុស្ស ៤នាក់ និង​របួស ៣នាក់​ផ្សេងទៀត​រួម​ទាំង​មន្ត្រី​ម្នាក់​ផង​ដែរ ខណៈ​ដែល​នគរបាល​បាន​តាម​ចាប់ខ្លួន​ជន​ដៃ​ដល់​។

​នគរបាល​បាន​និយាយ​ថា ជនសង្ស័យ​ក៏បាន​ស្លាប់​ផង​ដែរ​កាលពី​យប់​ថ្ងៃ​ចន្ទ បន្ទាប់ពី​មានការ​បាញ់​តដៃ​ជាមួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​តំបន់​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ជាយក្រុង Denver នៃ​ទីក្រុង Lakewood។​ ​នគរបាល​បាន​និយាយ​ថា ពួកគេ​កំពុង​ស៊ើបអង្កេត​ពី​កត្តា​ដែល​នាំ​ឱ្យ​មានការ​បាញ់​ប្រហា​រ​នេះ​។ ​លោក Paul Pazen ស្នងការ​នគរបាល​ក្រុង Denver បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា យើង​ត្រូវតែស្វែងរក​ឱ្យ​ឃើញ​ថា​ អ្វី​ជាហេតុ​ផល​នៅ​ពីក្រោយ​ការ​បាញ់​រះ​នេះ។​ ​លោក Pazen បាន​និយាយ​ថា ការ​បាញ់​ប្រហារ​បាន​ចាប់ផ្ដើម​ភ្លាមៗ ​បន្ទាប់ពី​ម៉ោង ៥​ល្ងាច​នៅ​កណ្ដាល​ក្រុង Denver តាម​បណ្ដោយ​ផ្លូវ Broadway ដែល​ជា​ផ្លូវ​ដ៏​មមាញឹក​មួយ​សំបូរ​ដោយ​ហាង​ បារ និង​ភោជនីយដ្ឋាន ជាទី​ដែល​ស្ត្រី​ពីរ​នាក់​បាន​ស្លាប់ និង​បុរស​ម្នាក់​បាន​រង​របួស​។ កាលពី​ថ្ងៃ​អង្គារ ការ​អុជ​ទៀន និង​ការ​ដាក់​ផ្កា​ត្រូវ​បាន​ដាក់​នៅ​មាត់ទ្វារ​ហាង​សាក់​ក្បែរ​នោះ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ក៏​មាន​ហេតុ​ការ​បាញ់​ប្រហារ​មួយ​កើតឡើង​ផង​ដែរនៅ​ជាយក្រុង Chicago នៅ​ឯ​ផ្សារ​ទំនើប​មួយ​ពេញ​ដោយ​មនុស្ស​ជា​អ្នកទិញ​ទំនិញ​ក្នុង​ឱកាស​បុណ្យ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស ​៤​នាក់​រង​របួស ប៉ុន្តែ​ពុំបាន​បង្ក​គ្រោះ​គំរាមកំហែង​ដល់​អាយុជីវិត​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        116
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        154
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm