អ៊ីរ៉ង់ ងាកទៅរកការបង្រ្កាបផ្ទៃក្នុង ដោយចាប់ខ្លួនមនុស្សរាប់រយនាក់ បន្ទាប់ពីសង្រ្គាម ១២ថ្ងៃរួច

2025/06/26 04:08:22 pm        114

ក្រុមមន្រ្តី និងសកម្មជនបាននិយាយថា អាជ្ញាធរអ៊ីរ៉ង់ កំពុងតែចាប់ឱកាសក្នុងពេលភាពធូរស្បើយពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល ដើម្បីពង្រឹងការបង្ក្រាបសន្តិសុខផ្ទៃក្នុងនៅទូទាំងប្រទេស ជាមួយនឹងការចាប់ខ្លួនទ្រង់ទ្រាយធំ ការប្រហារជីវិត និងការដាក់ពង្រាយយោធា ជាពិសេសនៅក្នុងតំបន់ Kurdish ដែលងាយកើតមានភាពចលាចល។

ក្រុមមន្ត្រី និងសកម្មជននិយាយថា ក្នុងប៉ុន្មានថ្ងៃនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែមិថុនា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ ក៏ចាប់ផ្តើមយុទ្ធនាការនៃការចាប់ខ្លួនយ៉ាងទូលំទូលាយ អមដោយវត្តមានមន្រ្តីកាន់តែច្រើនតាមដងផ្លូវ ដែលមានមូលដ្ឋាននៅជុំវិញប៉ុស្តិ៍ត្រួតពិនិត្យ។

អ្នកមួយចំនួននៅអ៊ីស្រាអែល និងក្រុមប្រឆាំងដែលនិរទេសខ្លួនបានសង្ឃឹមថា យុទ្ធនាការយោធាដែលផ្តោតលើឆ្មាំបដិវត្តន៍ និងកងកម្លាំងសន្តិសុខផ្ទៃក្នុងក៏ដូចជាទីតាំងនុយក្លេអ៊ែរនេះ នឹងបង្កឱ្យមានការបះបោរដ៏ធំនៅអ៊ីរ៉ង់ និងការផ្តួលរំលំសាធារណរដ្ឋអ៊ិស្លាមមួយនេះ។

សារព័ត៌មានរ៉យទ័របានសាកសួរប្រជាជនអ៊ីរ៉ង់ជាច្រើន ដែលខឹងសម្បារនឹងរដ្ឋាភិបាលចំពោះគោលនយោបាយដែលពួកគេជឿថាបាននាំឱ្យមានការវាយប្រហាររបស់អ៊ីស្រាអែលនោះ ប៉ុន្តែទោះយ៉ាងនេះក្ដី មិនទាន់មានសញ្ញាណាមួយនៃការតវ៉ាសំខាន់ៗប្រឆាំងនឹងអាជ្ញាធរនៅឡើយទេ។

សកម្មជននៅអ៊ីរ៉ង់ មិនហ៊ានចេញមុខពេកនោះទេអំឡុងពេលនេះ ដោយសកម្មជនខ្លះនិយាយថា ពួកគេបានស្គាល់មនុស្សរាប់សិបនាក់ដែលត្រូវអាជ្ញាធរកោះហៅ និងត្រូវចាប់ខ្លួន ឬត្រូវព្រមានប្រឆាំងនឹងការបញ្ចេញមតិណាមួយនៃការមិនយល់ស្របរបស់ពួកគេ។ អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ HRNA បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ខ្លួនបានកត់ត្រាការចាប់ខ្លួនមនុស្សចំនួន ៧០៥នាក់ ពីបទចោទប្រកាន់ផ្នែកនយោបាយ ឬសន្តិសុខ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ១២ថ្ងៃនោះមក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm