លោក Zelenskiy ជជែកជាមួយលោក Trump ក្នុងជំនួបកំពូលណាតូ អំពីកិច្ចសហប្រតិបត្តិការការពារជាតិ

2025/06/26 05:06:26 pm        146

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃពុធ (២៥ មិថុនា) នៅលើបណ្ដាញសង្គម X ដែលជាអតីត Twitter ថា រូបលោកបានជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រួមទាំងការផលិតរួមគ្នានៃយានដ្រូនជាមួយក្រុមហ៊ុនអាមេរិក និងការទិញប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងវ៉ាស៊ីនតោនបន្ថែមទៀត។

លោក Zelenskiy បានសរសេរថា "ភាគីទាំងពីរអាចពង្រឹងគ្នាទៅវិញទៅមក" ដោយសង្កត់ធ្ងន់លើតម្លៃយុទ្ធសាស្ត្រនៃទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ។ លោកបន្តថា រូបលោកបានពន្យល់ប្រាប់លោក Trump ពីការពិតបច្ចុប្បន្ននៃសង្រ្គាមនៅអ៊ុយក្រែន ដោយបន្ថែមថា "មេដឹកនាំរុស្ស៊ី លោក Vladimir Putin ពិតជាមិនឈ្នះនោះទេ"។

ជំនួបទល់មុខគ្នារវាងលោក Trump និងលោក Zelenskiy នេះគឺជាការសន្ទនាផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីខែមេសាមក នៅពេលលោកទាំងពីរបានជួបមុខគ្នាយ៉ាងខ្លីនៅឯវិហារ St. Peter's ក្នុងអំឡុងពិធីបុណ្យព្រះសពរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស ហើយក៏កើតឡើងបន្ទាប់ពីការប៉ះទង្គិចសម្ដីគ្នាយ៉ាងខ្លាំងនៅដើមឆ្នាំនេះនៅជំនួបក្នុងសេតវិមាន។

ក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Zelenskiy បានពណ៌នាកិច្ចពិភាក្សារបស់ភាគីទាំងពីរនៅទីក្រុងឡាអេ ប្រទេសហូឡង់ ថាប្រកបដោយផ្លែផ្កា និងអត្ថន័យ ហើយលោកបានសម្តែងការដឹងគុណចំពោះការបន្តគាំទ្ររបស់អាមេរិក។ បន្ទាប់ពីជួបជាមួយលោក Zelenskiy រួច លោក Trump បាននិយាយថា "ការបង្កើនភាពទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខអឺរ៉ុប នឹងជួយទប់ស្កាត់គ្រោះមហន្តរាយនាពេលអនាគត ដូចជាស្ថានភាពដ៏អាក្រក់ជាមួយរុស្ស៊ី និងអ៊ុយក្រែនបច្ចុប្បន្ននេះ"៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        31
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        105
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm