រោងចក្រសហគ្រាសជាច្រើនប្រកាសជ្រើសរើសកម្លាំងពលកម្មបន្ទាន់ និងលើកទឹកចិត្ត​ខ្ពស់​ដល់​ពលករ​ត្រឡប់ពីថៃ

2025/06/26 07:49:51 pm        345

យោងតាមសេចក្តីប្រកាសព័ត៌មាននានា ក៏ដូចជាដំណឹងជ្រើសរើសកម្មករនិយោជិត បណ្តា​ក្រុមហ៊ុន សហគ្រាស បានបង្ហាញត​ម្រូវ​ការ​កម្លាំង​ពលកម្ម​រាប់​រយ​ពាន់​កន្លែង​ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​នៃ​ការ​កើន​ឡើងរបស់អ្នកបញ្ជាទិញពីទីផ្សារអន្តរជាតិ ក្នុងនោះបណ្ដារោងចក្រ​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ខ្ពស់ចំពោះពលករដែលវិលត្រឡប់ពីថៃហើយចង់ស្វែងរកការងារធ្វើ។

ក្នុងបទសម្ភាសន៍រវាងព័ត៌មានប៊ីធីវីនៅព្រឹកថ្ងៃ​ទី២៦ខែមិថុនានេះ លោក លី គឹមស្រៀង ប្រធាន​រដ្ឋបាល​រោង​ចក្រកាត់ដេរស្បែកជើង ហ្គោលដេន ប្រស្ពើរ ស្ថិតនៅផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជ​ធានី​ភ្នំពេញ បានប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះមិនថាតែក្នុងរោងចក្ររបស់លោកមួយប៉ុណ្ណោះទេ សូម្បី​រោង​ចក្រផ្សេងៗ​ទៀត ដែលជាសមាជិកក្នុងសមាគមវិស័យឧស្សាហកម្មកាត់ដេរ ក៏​បាន​ប្រកាស​ជា​ហូរ​ហែអំពីតម្រូវការកម្លាំងពលកម្ម ដូចជានៅខេត្តស្វាយរៀង កំពង់ចាម និង​ព្រះសីហនុ​ជា​ដើម ដោយសារោងចក្រមានការបញ្ជាទិញច្រើន ក៏ដូចជា​ការ​ពង្រីក​អគារ​បន្ថែម​ជា​ដើម​ ក្នុងនោះត្រូវការជំនាញផ្នែកដេរ ផ្នែកតុកាត់ ផ្នែកពិនិត្យគុណភាព និងអ្នក​បក​ប្រែ​ភាសា​ចិន​ជាដើ​ម​។

លោកប្រធានរដ្ឋបាលរូបនេះ បានបញ្ជាក់ថា ចំពោះប្រាក់ចំណូលប្រចាំខែ កម្មករនិយោជិត នឹង​អាច​ទទួល​បានចាប់ពីជាង ២០០ដុល្លារឡើងទៅ ឬឈានរហូតដល់ ១ពាន់ដុល្លារ ក្នុងមួយខែ ទៅ​តាម​ជំនាញ និងមុខតំណែង។ លោកបន្ថែមទៀតថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នឹង​ទទួលបានការបូកបន្ថែមជាមួយអត្ថប្រយោជន៍ផ្សេងៗ មានដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់​ថ្លៃ​បាយ និងប្រាក់ស្នាក់នៅ និងធ្វើដំណើរជាដើម។

កម្មករ កម្មការិនី ដែលកំពុងបម្រើការងារក្នុងវិស័យរោងចក្រមិនក្រោមរយៈពេល១០ឆ្នាំមកនេះ បាន​រៀប​រាប់ឱ្យដឹងថា ការងារក្នុងវិស័យនេះធ្វើឱ្យពួកគាត់មានការរីកចម្រើនច្រើន ទាំង​ការ​ងារ​ និង​ការ​រស់នៅដូចសព្វថ្ងៃនេះ ដោយសារមានប្រាក់ចំណូលទៀងទាត់ និងការងារ​ធ្វើ​ជា​ប់​ជា​ប្រចាំ​។ ពួកគាត់បានលើកឡើងស្រដៀងគ្នាទៀតថា ក្រៅពីប្រាក់ឈ្នួលដែលបើកទៀងទាត់នេះដែរ ក៏​ទទួល​បាន​ការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងថៅកែរោងចក្រ ដែលតែង​តែ​ដំឡើង​ប្រាក់​ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ និងការផ្តល់នូវរបបសន្តិសុខសង្គម ជា​ពិសេស​នៅពេ​ល​មាន​បញ្ហាសុខភាព គឺមិនអស់ប្រាក់នោះទេក្នុងការពិនិត្យ និងព្យាបាលជំងឺ តាមរយៈប័ណ្ណ ប.ស.ស. ។

ជាមួយគ្នានេះ ខណៈដែលកម្ដៅវិវាទព្រំដែន រវាងកម្ពុជា-ថៃ និង​ឈាន​ដល់​ការ​បិទ​ច្រក​ព្រំដែន​ជា​ឯក​តោ​ភាគី​របស់ភាគីថៃបន្ថែមទៀតនោះ កម្មករ កម្មការិនី បានអំពាវនាវទៅដល់ពលករខ្មែរ ដែល​បាន​វិលត្រឡប់ពីប្រទេសថៃវិញ ក៏ដូចជាមានបំណងវិលត្រឡប់ពីប្រទេសថៃ អាច​ធ្វើ​ការ​នៅ​ក្នុ​ង​ស្រុក​វិញបាន ព្រោះថា បានរស់នៅជួបជុំគ្រួសារ ហើយប្រាក់ឈ្នួលក៏មិនខុសគ្នាច្រើនដែរ។

យោង​តាម​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជា​មានឱកាសការងារប្រមាណជាង ២៥ម៉ឺនកន្លែង ពីក្រុមហ៊ុន សហគ្រាស និង​រោង​ចក្រ​ទូទាំង​ប្រទេសហើយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) កំពុងតែបន្ត​ប្រមូល​នូវ​ឱកាស​ការងារ​ពី​បណ្តា​ក្រុមហ៊ុនតូច-ធំ សហគ្រាស និងរោចក្រ ចាស់ ថ្មីបន្ថែមទៀត​សម្រាប់​ត្រៀម​ជូន​បង​ប្អូនប្រជា​ពលរដ្ឋជាពិសេសពលករខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        186
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm